សំណាងមែន! ​ដើរ​លេងៗសោះប្រទះ​ឃើញ​ថ្ម​ពណ៌​ចម្លែក ពិនិត្យយូរទៅគឺជា​ត្បូង​កណ្តៀង​មានតម្លៃ ទម្ងន់ ៣៩៤ ការ៉ាត់

Share This

កាលពីដើមខែ​មករា ឆ្នាំ ​២០២៥ កន្លងទៅនេះ ​គេហទំព័រ Daily Mail បានចុះផ្សាយករណី​បុរស​ម្នាក់រស់​នៅ​រដ្ឋ Queensland ប្រទេសអូស្ត្រាលី បានលាតត្រដាងរឿងរ៉ាវមួយរបស់ខ្លួន បន្ទាប់ពីរូបគេបានប្រទះនឹងសំណាងមួយក្នុងឆាកជីវិត។

បើតាមការចុះផ្សាយបានបង្ហាញថា បុរសរូបនេះមានឈ្មោះ Matt Betteridge គឺជាអ្នកជីករ៉ែត្បូងដ៏មានជំនាញវិជ្ជាជីវៈម្នាក់ ហើយលោកមានមិត្តស្រីម្នាក់ឈ្មោះ Amber និង បានបើកអាជីវកម្មគ្រួសារមួយឈ្មោះ Betteridge Sapphires នៅចំកណ្តាលតំបន់រុករករ៉ែរបស់រដ្ឋ Queensland។

នៅថ្ងៃមួយ ពោលគឺកាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ រូបលោកបានបង្ហោះវីដេអូឃ្លីបមួយនៅលើ TikTok ចែករំលែកពីបទពិសោធ ដោយរូបលោកបានទៅដើរលេងនៅតំបន់ដាច់ស្រយាលមួយបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ។ ខណៈនោះរូបលោកមាន​សំណាងមិន​នឹក​ស្មាន​មួយ ព្រោះបាន​ប្រទះ​ឃើញ​ដុំ​ថ្ម​ភ្លឺ​ចាំងចម្លែក​មួយដុំ​ផុស​ចេញ​ពី​ដី។ ក្រោយរើស​វា​ និង បានយកទៅពិនិត្យមើលយ៉ាងល្អិតល្អន់ ទើបដឹងថាវាជាត្បូងកណ្តៀងដ៏កម្រ មានទម្ងន់រហូតដល់ ៣៩៤ ការ៉ាត់។

លោក Matt Betteridge បាននិយាយថា លោក និង Amber សម្រេចចិត្តមិនកាត់ត្បូងកណ្តៀងនេះ ហើយលក់វាទេ ដោយសារតែវាត្រូវបានគេប៉ាន់ស្មានថាមានតម្លៃត្រឹមតែ ១ ពាន់ដុល្លារប៉ុណ្ណោះ ដូច្នេះលោកមានបំណងរក្សាទុកវាសម្រាប់ខ្លួនឯង។

«យើងនឹងរក្សាស្ថានភាពវាឱ្យនៅដដែល ដែលមានលក្ខណៈជាគ្រីស្តាល់ត្រជាក់ ហើយវានឹងត្រូវបានរក្សាទុកយ៉ាងស្រស់ស្អាតនៅក្នុងស្ថានភាពធម្មជាតិរបស់វា» នេះជាសម្ដីរបស់លោក Matt Betteridge។ គួរឱ្យដឹងដែរថា ចំពោះត្បូងកណ្តៀង គឺជាប្រភេទរ៉ែមួយប្រភេទហៅថា Corundum ដែលជាក្រុមនៃត្បូងរឹងមានពណ៌ផ្សេងៗគ្នា។ មានត្បូងខ្លះពណ៌ខៀវ ឬ Blue Sapphire ត្រូវបានគេហៅថា Sapphire ហើយជា​ប្រភេទត្បូង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ