ឧបករណ៍មួយនេះ បើប្រុសៗលួងលោមសុំប្រើពេលប្រតិបត្តិការ ស្រីៗប្រកែកទៅស្រួលតែដំបូងទេ ចុងក្រោយទឹកភ្នែកមិនខាន

Share This

តើ​អ្វី​ទៅ​ជា​ឧបករណ៍​ដែល​បុរស​ជឿជាក់​ថា​នឹង​ជួយ​ឱ្យ​ការ​រួមភេទ​កាន់តែ​រីករាយ​? ប៉ុន្តែក្នុងនោះវាក៏បានបង្កគ្រោះថ្នាក់ដែលមិននឹកស្មានដល់ផងដែរ។ តស់! មកស្គាល់ឧបករណ៍ជំនួយការរួមភេទមួយ ដែលមានឈ្មោះថា ភ្នែកពពែ និង គ្រោះថ្នាក់របស់វា។

ទោះ​បី​ជា​គេ​និយាយ​ថា​ការ​រួម​ភេទ​ជា​រឿង​ធម្មជាតិ​ក៏​ដោយ ប៉ុន្តែមនុស្សមួយចំនួនបានចាត់ទុកការរួមភេទជាការសប្បាយ និង អាចពង្រឹងទំនាក់ទំនងរវាងគូស្នេហ៍។ ក្នុងនោះមានមនុស្សមួយចំនួនក៏ចូលចិត្តប្រើឧបករណ៍បន្ថែម ដើម្បីបង្កើនភាពសប្បាយរីករាយផងដែរ។

យ៉ាងណាមិញ ភាពរំភើបនៃការរួមភេទជាមួយការប្រើឧបករណ៍ជំនួយមួយចំនួន ប្រហែលជាមិនអាចធ្វើឱ្យដៃគូរបស់អ្នកសប្បាយចិត្តដូចដែលអ្នកគិតនោះទេ ប៉ុន្តែផ្ទុយទៅវិញវាក៏អាចបង្កគ្រោះថ្នាក់ដល់ដៃគូម្ខាងទៀតបាន។

តើភ្នែកពពែជាអ្វី? ភ្នែកពពែ ឬ គេហៅបានម្យ៉ាងទៀតថា ចិញ្ចៀនលិង្គ វាគឺជាឧបករណ៍ផ្លូវភេទមួយប្រភេទ ដែលមានសណ្ឋាន​ជាកង​រង្វង់​មូល និង ​មាន​សក់ ឬ រោមល្អិតៗ​ភ្ជាប់​ជុំវិញ​វា ​ដោយគេពាក់វានៅ​ជុំវិញ​-ក​លិង្គ​អំឡុងពេល​រួមភេទ។ វាត្រូវបានគេជឿថាជួយបង្កើនអារម្មណ៍ចំពោះស្ត្រីអំឡុងពេលរួមភេទ ដោយសារតែរោម ឬ សក់ដែលនៅភ្ជាប់ជុំវិញនោះបានរំញោចផ្ទៃជញ្ជាំងទ្វារមាស។

មូលហេតុត្រូវបានគេហៅថា ភ្នែកពពែ ព្រោះ​នៅ​សម័យ​ដើម វា​ត្រូវ​បាន​គេ​ធ្វើ​ឡើងពី​ភ្នែក​ពពែ ​ដោយ​គេយករោមភ្នែក​ជុំវិញ​វា​កាត់ និង ​ហាល​ស្ងួត ហើយពេល​គេចង់​ប្រើ​គឺត្រូវ​ត្រាំ​ទឹក​ឱ្យ​ទន់​។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​ផលិត​ពី​កៅស៊ូ​ស៊ីលីកូន និង មានដុំតូចៗទន់ៗដុះជាប់ជុំវិញ។

ការប្រើភ្នែកពពែ ឬ ចិញ្ចៀនលិង្គ ពេលកំពុងរួមភេទ អាចបង្កគ្រោះថ្នាក់ដែលមនុស្សជាច្រើនមិនដឹង ទោះបីជាវាធ្វើឱ្យការរួមភេទអាចមានអារម្មណ៍ល្អ និង ស្រួលក៏ដោយ។ តាមការបង្ហាញបានឱ្យដឹងថា រោមជុំវិញភ្នែកពពែ នឹងកោសជញ្ជាំងទ្វារមាសដៃគូបណ្តាលឱ្យមានរបួស អាចឱ្យរលាក និង ឆ្លងមេរោគបាន។ លើសពីនេះទៀត ប្រសិនបើឧបករណ៍នេះរអិលចូលទៅក្នុងទ្វារមាស វាក៏អាចបណ្តាលឱ្យរលាក និង ឆ្លងមេរោគកាន់តែខ្លាំង រហូតដល់ធុំក្លិនមិនល្អ។

ជាក់ស្តែង នារីអាយុ​ ១៩ ​ឆ្នាំ​ម្នាក់​ មាន​ទឹករំអិល​ទ្វារមាស​រយៈពេល ​២​ ស​ប្តា​ហ៍​ដោយ​មាន​ក្លិន​ស្អុយ ហើយ​នាង​បានទៅ​ជួប​គ្រូពេទ្យ និង បានពិនិត្យរកឃើញសំណល់ភ្នែកពពែ នៅក្នុងទ្វារមាសរបស់នាងដែលរលួយ និង បង្កជាខ្ទុះក្នុងទ្វារមាស បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​រាលដាល និង ​បង្ក​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។

ក្រោយបានដឹងពីគុណវិបត្តិនៃភ្នែកពពែហើយ ដូច្នេះអ្នក​គួរ​ចៀសវាង​ការ​ប្រើ​ឧបករណ៍​នេះ​។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ឧបករណ៍​បន្ថែម ឬ ​របស់​លេង​ណា​មួយដើម្បីឱ្យការរួមភេទអ្នកកាន់តែរំភើប អ្នក​គួរ​ប្រាប់ដៃគូជាមុន នោះការរួមភេទនឹងក្លាយជាបទពិសោធដ៏រីករាយសម្រាប់ភាគីទាំងពីរ តែកុំបង្កទុក្ខដល់ភាគីណាមួយនៅពេលក្រោយ៕

ប្រភព ៖ Kapook

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ