ប្រឹងទាំងយប់ថ្ងៃ ពេលនេះ សឿន វីតា ស្រាលខ្លួនខ្លះ ក្រោយបំណុលជាង ២០ ម៉ឺនដុល្លារ បានដោះសងសល់ជាង ១០ ម៉ឺន

Share This

ប្រិយមិត្តបានដឹងរួចមកហើយពីជីវិតពិតតារាសម្តែង សឿន វីតា បន្ទាប់ផុងខ្លួនក្នុងរឿងបណុលដែលលោកមិនខ្លាចនឹងបើកបង្ហាញប្រាប់ដល់មហាជន។ បច្ចុប្បន្ននេះ លោកពិតជាបានខំប្រឹងណាស់ ដោយរកស៊ីផង ធ្វើការផង ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និង ដោះបំណុល តែខណៈលោកនៅមិនទាន់បានស្រាលខ្លួននៅឡើយ ដោយសារសាច់ប្រាក់បំណុលនៅសល់ខ្ទង់ម៉ឺនដុល្លារទៀត។

យ៉ាងណាក៏ដោយ មហាជនក៏បានសរសើរ និង លើកទឹកចិត្តដល់តារាសម្តែង សឿន វីតា ដែលមិនរត់ចោលពីបញ្ហា ហើយថែមទាំងបានខំប្រឹងប្រែងរកចំណូល ដោយការបង្កើតមុខរបរមួយចំនួន ដូចជា លក់ម្ហូបអាហារ ផ្សាយលក់ផលិតផលមួយចំនួន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមចិញ្ចឹមប្រពន្ធកូន និង ដោះបំណុល។

ជាមួយការខិតខំប្រឹងប្រែងមួយរយៈធំកន្លងមកនេះ លោក សឿន វីតា ក៏ធ្លាប់បង្ហើបឱ្យដឹងដែរថា លោកនឹងព្យាយាមរកប្រាក់ចំណូលពីមុខរបរសុចរិត ដើម្បីដោះបំណុលឱ្យទាល់តែអស់។ គួរបញ្ជាក់ដែរថា សម្រាប់បំណុលដែលលោក សឿន វីតា បានជាប់នោះគឺមានប្រមាណជាង ២០ ម៉ឺនដុល្លារ ហើយទំហំទឹកប្រាក់បំណុលដែលរួមរឹតលោក សឿន វីតា នេះ បើតាមគណនី Tiktok របស់លោកដែលបានបង្ហោះកាលពីថ្មីៗគឺបង្ហាញថា លោកបានដោះសងអស់មួយចំនួនធំហើយ ដោយនៅសល់ប្រមាណត្រឹម ១៤ ម៉ឺនដុល្លារប៉ុណ្ណោះ។

ចំពោះចំនួនទឹកប្រាក់ដែលនៅសល់ លោក សឿន វីតា និង ភរិយា ក៏បានដាក់គោលដៅយ៉ាងច្បាស់លាស់ក្នុងឆ្នាំ ២០២៥ នេះថា នឹងខិតខំរកប្រាក់ចំណូលបន្តទៀត ដើម្បីដោះបំណុលដែលនៅសល់ប្រមាណ ១៤ ម៉ឺនដុល្លារនោះឱ្យអស់ ដោយការមិនសុំជំនួយពីបងប្អូនឡើយ ប៉ុន្តែគ្រាន់តែសុំឱ្យបងប្អូនអ្នកគាំទ្រជួយទិញម្ហូបអាហាររបស់លោកដោយក្ដីស្រឡាញ់ប៉ុណ្ណោះ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ