គ្រប់ទឹក! កូនក្រមុំជាកូនម្ចាស់ក្រុមហ៊ុនធំ ឯកូនកំលោះជាកូនម្ចាស់ហាងមាសល្បី គ្រាន់តែបណ្ណាការដឹងហើយគាំង

Share This

កាលពីដើមខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ វេបសាយ afamily បានរាយការណ៍ពីពិធីមង្គលការមួយក្នុងប្រទេសវៀតណាម ដែលគេចាត់ទុកជាមង្គលការដ៏ធំ និង វាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គម។ ជាមួយនឹងពិធីមង្គលការដ៏អស្ចារ្យនោះ ត្រូវបានគេដឹងថា កូនក្រមុំ គឺជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនសំណង់ដ៏ធំមួយនៅក្នុងខេត្ត Heu Giang។ រីឯកូនកំលោះ គឺជាកូនរបស់ម្ចាស់ហាងមាសដ៏ល្បីមួយក្នុងខេត្ត Can Tho ប្រទេសវៀតណាម។

គូស្នេហ៍ថ្មីថ្មោងនេះ ត្រូវបានមហាជនវៀតណាមលើកសរសើរថាជាគូដ៏ស័ក្តិសមបំផុត និង ទទួលបានការជូនពរព្រោងព្រាត ព្រោះម្នាក់ៗស្រស់ស្អាត និង ស្រស់សង្ហាខ្លាំង។ ក្នុងនោះក៏មានការសរសើរដល់ការរៀបចំក្នុងពិធីមង្គលការនេះដែរ ហើយអ្វីដែលកាន់តែធ្វើឱ្យមហាជនវៀតណាមលើកសរសើរ និង ភ្ញាក់ផ្អើលខ្លាំងលើសនេះទៀតនោះ គឺថ្លៃបណ្ណាការដែលម្តាយកូនកំលោះយកជូនកូនក្រមុំ ដោយមានចំនួនច្រើនលើសលប់ និង មានតម្លៃមហាសាល។

តាមព័ត៌មានបានបង្ហាញឱ្យដឹងថា បណ្ណាការដែលម្តាយកូនកំលោះបានរៀបចំដើម្បីស្វាគមន៍កូនប្រសាស្រី គឺមានប័ណ្ណកម្មសិទ្ធិសណ្ឋាគារមួយកន្លែងនៅកណ្តាលខេត្ត Can Tho ជាមួយនឹងវិមានតម្លៃ ១៩ ពាន់លានដុង (ប្រហែលជាង ៧០ ម៉ឺនដុល្លារ)។

ក្នុងនោះក៏មានថ្លៃបណ្ណាការជាសាច់ប្រាក់ចំនួន ៦០០ លានដុង (ប្រហែលជាង ២ ម៉ឺនដុល្លារ) មាសសុទ្ធ ១០០ ដុំ និង គ្រឿងអលង្ការមាស ពេជ្រ ជាច្រើនឈុតទៀត ដោយសរុបរួមទាំងតម្លៃបណ្ណាការ និង អំណោយពីម្តាយកូនកំលោះ គឺមានប្រហែល ៥០ ពាន់លានដុង (ប្រហែលជិត ២ លានដុល្លារ)។

គួរឱ្យដឹងដែរថា សម្រាប់ពិធីមង្គលការនេះបានធ្វើឡើងនៅផ្ទះកូនក្រមុំ ហើយនៅក្នុងពិធីទាំងមូលគឺបានរៀបចំយ៉ាងធំ និង ប្រណីតតាមបែបលោកខាងលិច អមដោយការតុបតែងផ្កាស្រស់ពណ៌ក្រហមឆ្អិនឆ្អៅ ស័ក្តិសមនឹងឋានៈគ្រួសារទាំងសងខាងទៀតផង៕

ប្រភព ៖ Kapook, afamily

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ