បង្ហាញជីវិតតួ F4 ខ្មែរ ដែលល្បីខ្លាំងជាង ២០ ឆ្នាំមុន បច្ចុប្បន្នម្នាក់ៗមានខ្សែដើរដល់ចំណុចនេះហើយ

Share This

កាលពីក្នុងអំឡុងឆ្នាំ ២០០០ ជាង បទចម្រៀងល្បីល្បាញ «មិនស្រឡាញ់អូនមិនបាន» ច្រៀងដោយលោក ចាន់ សម័យ និង មានតួសម្តែងក្នុងបទចម្រៀង ដូចជា អ្នកនាង កែវ ពេជ្រពិសី លោក ស៊ុក សុភា លោក យូ ឌីស្កូ លោក សោ ពន្លឺ និង លោក ព្រីង ច័ន្ទបុត្រ ដែលអ្នកគាំទ្រខ្មែរនិយមហៅ F4 នោះ អស់រយៈពេលជាង ២០ ឆ្នាំមកនេះ តារាសម្ដែងទាំង ៥ រូប គឺមានការប្រែប្រួលយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ។

១. អ្នកនាង កែវ ពេជ្រពិសី

អ្នកនាង កែវ ពេជ្រពិសី ត្រូវបានប្រិយមិត្តដឹងថានាងគឺតួ សាន់ ឆាយ។ បច្ចុប្បន្ននេះ កែវ ពេជ្រពិសី មិនទាន់ទៅណាឆ្ងាយពីវិថីសិល្បៈនោះឡើយ ដោយម្តងម្កាលគេឃើញនាងតែងបង្ហាញមុខក្នុងកម្មវិធីនានារបស់មិត្តសិល្បៈ និង ការជួបជុំអ្នកសិល្បៈផ្សេងៗផងដែរ។ ក្រោយពីជួបស្នេហាមិនសមប្រកបម្តងមក ពេលនេះ កែវ ពេជ្រពិសី កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារថ្មី និង ទទួលបានចំណងដៃកូនប្រុសម្នាក់ ហើយនាងក៏កំពុងបើកជំនួញអនឡានក្រោមការគាំទ្រពេញទំហឹងពីស្វាមី ដែលមានទីតាំងនៅម្តុំផ្សារអូរដឹម។ បើនិយាយពីរូមសម្រស់ តារាស្រីរូបនេះនៅតែស្រស់ស្អាត ហើយថ្មីៗនេះនាងបានបង្ហើបថា បើមានឱកាសមកដល់នាងនឹងចូលប្រឡូកសម្តែងកុនឡើងវិញថែមទៀត។

២. លោក យូឌីស្កូ

ចំពោះលោក យូ ឌីស្កូ តួអង្គ តាវ មីងសឺ វិញ បើគិតមកដល់បច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញលោកបានប្រែប្រួលរូបរាងយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានធ្លាក់ខ្លួនឈឺដោយសារជំងឺក្រលៀនកាលពីប៉ុន្មានឆ្នាំមុននោះ។ យ៉ាងណាមិញ ក្រោយពេលបានទៅព្យាបាលជំងឺមួយនេះនៅឯប្រទេសឥណ្ឌា និង បានជា ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននោះ លោក យូ ឌីស្កូ ចាប់ផ្តើមមានព្រលឹងព្រលះ សាច់ឈាមស្រស់ថ្លា និង ពេលនេះលោកបានហក់ចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញផងដែរ។

៣. លោក ស៊ុក សុភា

ងាកមកលោក ស៊ុក សុភា ជាតួអង្គ មីនជូ ឯណេះ បច្ចុន្នប្បន្នកំពុងផ្ញើវាសនាឯនាយទឹកដីប្រទេសអូស្ត្រាលី ជាមួយនឹងការរស់នៅប្រកបដោយសុភមង្គលជាមួយភរិយាជាអាណិកជនខ្មែររស់នៅទីនោះ។ លោក ស៊ុក សុភា បានចេញទៅរស់នៅអូស្ត្រាលីជាច្រើនឆ្នាំមកហើយ ក្នុងនោះលោក និង ភរិយាក៏បានចាប់ដៃគ្នាបើកជំនួញទៀតផង។ បើគិតមកដល់ពេលនេះ លោក ស៊ុក សុភា និង ភរិយា បានទទួលចំណងដៃកូនប្រុសស្រីដល់ទៅ ៥ នាក់ និង ទើបតែប្រកាសពីដំណឹងល្អថែមសមាជិកថ្មីម្នាក់ទៀតផងដែរ។

៤. លោក សោ ពន្លឺ

បើចាប់អារម្មណ៍ពីលោក សោ ពន្លឺ ដែលជាតួអង្គ គួចាលើយ វិញ បច្ចុប្បន្ននេះលោកបាន និង កំពុងសាងជីវិតរស់នៅលើទឹកដីប្រទេសអូស្ត្រាលីយ៉ាងមានសុភមង្គលជាមួយភរិយា និង ទទួលបានចំណងដៃកូនស្រី ៣ នាក់ ដ៏គួរឱ្យស្រឡាញ់ផងដែរ។ បើលើកពីសម្រស់វិញ លោក សោ ពន្លឺ ហាក់មិនចាស់សោះ ដោយលោកនៅតែសង្ហាដូចដើម។

៥. លោក ព្រីង ច័ន្ទបុត្រ

លោក ព្រីង ច័ន្ទបុត្រ គឺសម្តែងជាតួអង្គ ស៊ីមិន។ បច្ចុប្បន្នលោកត្រូវបានគេដឹងថាកំពុងរស់នៅ និង សាងសុភមង្គលជាមួយអ្នកមេម៉ាយម្នាក់ ដែលគេស្គាល់ថាជាម្តាយក្មេករបស់តារាកំប្លែង វ៉ាន់នីឡា។ មុនចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ថ្មីនេះ លោក ព្រីង ច័ន្ទបុទ្រ ធ្លាប់បានជួបស្នេហ៍បែកបាក់ម្តងហើយជាមួយគូស្នេហ៍ជាអ្នករស់នៅប្រទេសបារាំង។ យ៉ាងណាក្នុងចំណងស្នេហ៍ថ្មីនេះ គេកត់សម្គាល់ឃើញលោក ព្រីង ច័ន្ទបុត្រ និង ភរិយា ពិតជាមានក្ដីសុខខ្លាំងណាស់ ដោយលោកតែងតែបាននាំភរិយាដើរកម្សាន្តមិនសូវខានឡើយ ដែលស្ទួយឱ្យជីវិតគូលោកមានសុភមង្គលលើសដើម៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កុំឱ្យគេដៀលទៀត! ចេះតែ ៩ ក្បាច់នេះ ធានាបកខ្ទឹមបារាំងមិនឱ្យទឹកភ្នែកដូចសង្សារសុំបែកទេ

នារីខ្លាំង! ស្ងាត់ពីសិល្បៈ ប៊ីរីយ៉ា មើលថែបានទាំងគ្រួសារ មុខជំនួញ ឯសម្រស់អាយុក្បែរ ៤០ ឆ្នាំហើយនៅខ្ចីល្វក់

ហេតុតែស្រឡាញ់! ខំខ្ចីលុយគេសង់ផ្ទះឱ្យដូចផ្ទះ ឈីងចាំង ហើយចង់បង្កើតក្រុងដូចក្នុងរឿង ឈីងចាំង ទៀត

មេធីម Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ធ្មេចបើកៗឆ្នាំ ២០២៥ ជិតផុតទៀតហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៅមុខមិនរួចទេ

ព័ត៌មានបន្ថែម

នារីខ្លាំង! ស្ងាត់ពីសិល្បៈ ប៊ីរីយ៉ា មើលថែបានទាំងគ្រួសារ មុខជំនួញ ឯសម្រស់អាយុក្បែរ ៤០ ឆ្នាំហើយនៅខ្ចីល្វក់

មេធីម Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

មិនលាក់បាំង! អ្នកផលិតមាតិកា ២ រូប ក្លាហានបង្ហាញគូស្នេហ៍ភេទដូចគ្នា មួយគូៗស្រឡាញ់គ្នាគួរឱ្យច្រណែន

៣ ឈុតពី ល្អហួស តែងខ្លួនជំនាន់មុនតាមតារាចម្រៀង ទូច ស៊ុននិច សមសួមស្រស់ស្អាតប្លែក

ធ្មេចបើកៗ ៨ ខែហើយដែល RuthKo បានចាកចេញ តែ NPN នៅតែនឹក និង ចង់ជួបមុខមិត្តសម្លាញ់ជានិច្ច

(វីដេអូ) រំលង ២ ឆ្នាំ! ម្ចាស់មកុដ MAC 2023 សូរ ពេជ្រវលក្ខណ៍ ទទួលតំណែងថ្មីជា MIC 2025 ត្រៀមតំណាងប្រទេសម្ដងទៀតនៅជប៉ុន

ឥទ្ធិពលខ្លាំង! កូនខ្មែរ ៥ រូប បង្ហាញមុខលើក្របទស្សនាវដ្តីអន្តរជាតិដ៏ល្បី បរទេសកំពុងផ្ទុះការចាប់អារម្មណ៍

ឃុំ ប៊ុណ្ណាដែត ឆ្លើយតបនឹងការបង្ហោះរបស់ភរិយា អត្ថន័យអាចចេញពីក្នុងបទចម្រៀងសោះ បែរជាមានអ្នកអូសចូលរឿងផ្សេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ