Junji ទម្លាយខ្ទេចពីមូលហេតុ ដែលនាងអាចឆក់បានបេះដូងកំពូលតារាប្រុស Mario
មកទល់ពេលនេះអស់រយៈពេលជាង ៨ ឆ្នាំទៅហើយ ដែលតារាប្រុសរូបសង្ហា Mario និង នារីរូបស្រស់ Junji បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងបើកចំហនៅចំពោះមុខមហាជនអ្នកគាំទ្រដោយមិនលាក់បាំងនោះ។
ដ្បិតតែគូស្នេហ៍នេះបានបើកចំហពីទំនាក់ទំនងស្នេហ៍ហើយក៏ដោយ ប៉ុន្តែបើនិយាយអំពីរូបភាពផ្អែមល្ហែមវិញ អ្នកទាំងពីរហាក់មិនសូវជាបានបង្ហាញនៅលើបណ្តាញសង្គមដូចជាគូស្នេហ៍តារាដទៃឡើយ ដោយគេសង្កេតឃើញគូស្នេហ៍មួយគូនេះ ហាក់ជាស្ងប់ស្ងាត់កម្រណាស់ក្នុងការបញ្ចេញសកម្មភាពស្និទ្ធស្នាលឱ្យអ្នកគាំទ្របានឃើញនោះ។
តួយ៉ាង ថ្មីៗនេះ ស្រាប់តែតារាស្រី Junji ចេញមុខទម្លាយខ្ទេចពីទំនាក់ទំនងស្នេហ៍របស់នាង និង គូស្នេហ៍រូបសង្ហារបស់ខ្លួន គឺកំលោះ Mario។ ក្នុងនះដែរ នាងបានទម្លាយពីមូលហេតុដែលនាងអាចគ្រងបេះដូងរបស់គូស្នេហ៍កំលោះសង្ហារបស់នាងបានរហូត ៨ ឆ្នាំទៀតថា ដំបូងឡើយនាងគ្រាន់តែផ្តើមឃើញ Mario ភ្លាម ក៏មានអារម្មណ៍រំភើបញាប់ញ័របាត់ទៅហើយ ហើយគ្រាបានជួប Mario ដំបូងនោះគឺនៅពេលដែល Mario ដើរតួររឿង «នាងណាត» ។ មានពេលមួយនាងបានជួបនិយាយគ្នា ព្រោះ Single ទាំងពីរនាក់ ហើយពេលនោះម្នាក់ៗសុទ្ធតែមានចំណុចមួយដែលអាចទាក់ទាញបានចិត្តគ្នារៀងខ្លួន។
លើសពីនេះទៅទៀត នាងក៏ជាអ្នកញ៉ែខាងប្រុសមុនដែរ តែមុននឹងញ៉ែនាងក៏បានមើលអស់ហើយដែរថា អាចទៅមុខកើតឬក៏អត់នោះ។ ចុងក្រោយក៏ជោគជ័យដូចចិត្តមែន រហូតមកទល់ពេលនេះ ៨ ឆ្នាំបាត់ទៅហើយ៕