(វីដេអូ) អ្នកគាំទ្រសង្ស័យ ពេលឃើញ គៀត សុវណ្ណាឡាង និង បុរសរូបសង្ហាម្នាក់ កាន់ដៃស្អិតឱបថើបគ្នាដូចសង្សារ
ចំពោះតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា គៀត សុវណ្ណាឡាង កន្លងមក មិនត្រឹមឆក់បានការចាប់អារម្មណ៍ និង សរសើរជាមួយជីវិតសិល្បៈជាតារាសម្ដែងដ៏ប៉ិនប្រសប់ និង មានរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាងនោះទេ នាងក៏តែងត្រូវបានមហាជនតាមដានពីរឿងរ៉ាវស្នេហាផងដែរ។
ជាការពិត ជុំវិញរឿងរ៉ាវជីវិតស្នេហារបស់សម្ដែងស្រីល្បីឈ្មោះរូបនេះ សុទ្ធសឹងតែជ្រាបហើយ ដ្បិតតែនាងធ្លាប់ផ្ទុះល្បីផ្គូរផ្គង់ជាមួយតារាប្រុស លឹម ជាឡាយ ពិតមែន ប៉ុន្តែពុំដែលបើកបង្ហាញពីចំណងស្នេហាពិតប្រាកដជាមួយគ្នាឡើយ ព្រមទាំងកន្លងទៅ នាងក៏មិនធ្លាប់បើកបង្ហាញពីស្នេហាជាមួយនឹងបុរសរូបណាម្នាក់ឡើយ ដោយបន្តនៅចាយជីវិត Single យ៉ាងរីករាយ។
ដោយឡែក ស្រាប់តែថ្មីៗនេះ គៀត សុវណ្ណាឡាង ធ្វើឱ្យមហាជនអ្នកគាំទ្រលើ TikTok ផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវីដេអូមួយរបស់នាង និង បុរសរូបសង្ហាម្នាក់ បង្ហាញសកម្មភាពស្និទ្ធស្នាលនៅលើឡានកាន់ដៃគ្នាឡើងស្អិតឱបថើបគ្នាយ៉ាងផ្អែមល្ហែម។ ខណៈឃើញបែបនេះ មហាជនអ្នកគាំទ្រ បានចូលបញ្ចេញមតិបង្ហាញការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរអាចមានអ្វីពិសេសនឹងគ្នា៕