ថ្មីៗនេះ សារព័ត៌មានក្នុងប្រទេសថៃ បានរាយការណ៍ឱ្យដឹងថា បួរខាវ ដែលជាស្តេចប្រដាល់ថៃបានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ ខណៈកំពុងតែត្រៀមឡើងប្រកួតជាមួយនឹងអ្នកប្រដាល់សៅលីងនាប្រទេសចិន។
តាមព័ត៌មានបានឱ្យដឹងថា បួរខាវ បានធ្វើដំណើរទៅប្រទេសចិន ដើម្បីទៅប្រកួតជាមួយអ្នកប្រដាល់សៅលីងម្នាក់ឈ្មោះថា Yilong ដែលថ្ងៃកំណត់ប្រកួតគឺថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នៅមជ្ឈមណ្ឌលកីឡា និង សិល្បៈអន្តរជាតិ Bao’an ទីក្រុង Guangzhou។ យ៉ាងណាមិញ ខណៈជិតឡើងប្រកួតទៅហើយ បួរខាវ ស្រាប់តែកើតអាការក្តៅ ព្រមទាំងបានធ្វើដំណើទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យប្រាប់ថាមិនអាចឡើងប្រកួតបានឡើយ។
យ៉ាងណាមិញ ការប្រកួតមួយនេះត្រូវបានគេពន្យារពេលរហូតទាល់តែ បួរខាវ ជាសះស្បើយស្រួលខ្លួនឡើងវិញ ចំណែកឯ Yilong ដែលជាដៃគូប្រកួតរបស់ បួរខាវ ហាក់សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការខកខានប្រកួតនេះខ្លាំងណាស់ ដោយឡែកឯអ្នកគាំទ្រក៏ខកចិត្តមិនចាញ់គ្នាដែរ៕