អ្នកគ្រប់គ្រងក្រុមឥណ្ឌូនេស៊ីដែលរបួសបែកមាត់ មានតួនាទីធំខ្លាំងក្នុងជួររាជការ
ហេតុការណ៍ជម្លោះបង្ករបួសស្នាមអំឡុងពេលប្រកួតបាល់ទាត់ដណ្ដើមមេដាយមាសរវាងភាគីថៃ និងឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី ១៦ ខែឧសភា កន្លងទៅនេះ បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម ដោយមានការចែករំលែក និងវែកញែកជាច្រើន។
បន្ថែមពីនេះ គេបានរកឃើញថាក្នុងអំឡុងពេលវាយប្រតាយប្រតប់គ្នាពេញទីលាន រហូតមានកងកម្លាំងសន្ដិសុខចូលឃាត់នោះ មានអ្នកគ្រប់គ្រងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានរងរបួសបែកមាត់ ហើយត្រូវគេអូសឱ្យដួលផ្ងារក្រោយលើទីលាន។
គេបានរកឃើញថា អ្នកគ្រប់គ្រងរូបនេះ តាមពិតទៅមានឈ្មោះថា Kombes Sumardji គឺមានអាយុ ៥១ ឆ្នាំ កើតនៅតំបន់ Nganjuk កោះ Java ប្រទេសឥណ្ឌូនេស៊ី ដោយលោកគឺជាមន្ត្រីប៉ូលិសសវនករជាន់ខ្ពស់ផ្កាយ ៣ ប្រចាំក្រសួងការពារជាតិឥណ្ឌូនេស៊ី ហើយនឹងជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី៕