ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនាំគ្នាថតរូបពាក់មេដាយមាស គេងឱបតុក្កតា ក្រោយយកឈ្នះថៃយប់មិញ 5-2
នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ វិញ្ញាសារបាល់ទាត់យុវជនក្រោមអាយុ ២២ ឆ្នាំ បានរកឃើញម្ចាស់មេដាយមាសហើយ ដោយបានទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលបានឈ្នះក្រុមជម្រើសជាតិថៃ លទ្ធផល ៥ ទល់នឹង ២។
ក្រោយយកឈ្នះការប្រកួតយ៉ាងស្វិតស្វាញជាមួយថៃ គេសង្កេតឃើញថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបាននាំគ្នាអបអរសាទរ ពោរពេញទឹកមុខដោយស្នាមញញឹម ហើយមានអ្នកខ្លះរំជួលចិត្តដល់ស្រក់ទឹកភ្នែក ព្រោះតែបានរង់ចាំឱកាសនេះអស់ជាច្រើនឆ្នាំ។
បន្ថែមពីនេះ គេបានរកឃើញថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានយកមេដាយមាសដែលពួកគេដណ្ដើមបានទៅពាក់ជាប់ក នៅពេលគេងដោយមិនដោះនោះឡើយ ហើយថែមទាំងឱបតុក្កតាដែលជាកាដូពីកម្ពុជាជាប់ដៃថែមទៀត។ ទង្វើនេះហាក់ធ្វើឱ្យមហាជនកម្ពុជាជាច្រើនពេញចិត្ត និងស្រឡាញ់ជាខ្លាំង ព្រោះវាបានបង្ហាញពីការគោរព និងទឹកចិត្តស្នេហាកីឡារបស់ពួកគេ ចំពោះមេដាយដែលដណ្ដើមបានមកនេះ៕
ប្រភពរូប៖ PSSI