(វីដេអូ) ទឹកដៃល្អណាស់! គូររូប ខាន់ ចេសា ឈ្នះមេដាយស៊ីហ្គេមដូចខ្លាំង ដល់ថ្នាក់នាងនិយាយពាក្យក្នុងចិត្ត
មកដល់ពេលនេះ មហាជនកម្ពុជានៅតែមានអារម្មណ៍រំភើប និង មានមោទកភាពខ្លាំងចំពោះគ្រាប់ពេជ្រជឺជិតស៊ូកម្ពុជា គឺកីឡាការិនី ខាន់ ចេសា ក្រោយនាងបង្កើតភាពអស្ចារ្យប្រកួតដណ្ដើមមេដាយមាស មេដាយប្រាក់ជូនប្រទេសកម្ពុជាជាបន្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នេះ។
ស្នាមញញឹមរបស់កីឡាការិនី ខាន់ ចេសា ពេលលើកមេដាយមាសបង្ហាញដល់ពិភពលោក ហាក់នៅដក់ជាប់ក្នុងការចងចាំរបស់ប្រជាពលកម្ពុជាក្មេងចាស់ប្រុសស្រី ព្រោះនេះជាកិត្តិយសមិនមែនសម្រាប់តែ ខាន់ ចេសា តែម្នាក់ទេ ប៉ុន្ដែមេដាយមាសនេះ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ដោយស្រឡាញ់ពេញចិត្តចំពោះស្នាមញញឹម ខាន់ ចេសា ពេលកាន់មេដាយមាសប្រកបដោយមោទកភាព វិចិត្រករម្នាក់ ដែលមានគណនី Tiktok ឈ្មោះ Art Drawing បានផ្ចិតផ្ចង់ គូររូបរបស់ ខាន់ ចេសា ដោយខ្មៅដៃពណ៌យ៉ាងស្រស់ស្អាត និង មើលទៅពិតជាដូចរូបថតស្ទើរតែគ្មានកន្លែងទាស់។
ទឹកដៃដ៏ល្អប្រណីតរបស់វិចិត្រកររូបនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok នាំគ្នាបញ្ចេញយោបល់កោតសរសើរ ព្រមទាំងចែករំលែកយ៉ាងច្រើនព្រោងព្រាត ហើយរឿងដែលគួរឱ្យរំភើបបំផុតនោះ សូម្បីតែ ខាន់ ចេសា ក៏បានបញ្ចេញយោបល់អរគុណ និង ពេញចិត្តជាខ្លាំងនូវរូបគំនូរមួយផ្ទាំងនោះដែរ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖
រូបភាព៖ IG ខាន់ ចេសា