(វីដេអូ) មោទកភាពជាតិ! ទិដ្ឋភាពកន្លែងស្នាក់ កន្លែងញ៉ាំអាហារ បង្ហាញដោយខ្មែរសម្រាប់ទទួលភ្ញៀវមកស៊ីហ្គេម គឺមានបរបូរមិនខ្វះទេ
នៅក្នុងកាលៈទេសៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នេះ ជឿជាក់ថាប្រិយមិត្តជាច្រើននៅតាមបណ្ដារាជធានី-ខេត្ត ស្រុក-ខណ្ឌនានាក្នុងប្រទេសកម្ពុជា ក៏កំពុងមានមោទកភាព ព្រមទាំងនាំគ្នាតាមដានទស្សនាយ៉ាងរំភើប នូវការប្រកួតកីឡានានារបស់អត្តពលិកកម្ពុជា ក៏ដូចជាអត្តពលិកដែលមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនាមជាម្ចាស់ផ្ទះ ក្រៅពីរៀបចំទីតាំងប្រកួតដ៏ស័ក្ដិសមប្រកបដោយការយកចិត្តទុកដាក់ខ្ពស់តាមប្រភេទកីឡានីមួយៗទេ សូម្បីតែកន្លែងស្នាក់នៅ អាហារហូបចុក របស់អត្តពលិក និង ភ្ញៀវកិត្តិយសដែលមកស្នាក់នៅកម្ពុជាដើម្បីប្រកួតកីឡាស៊ីហ្គេម ក៏កម្ពុជារៀបចំយ៉ាងសម្បូរបែបបំផុតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរកតតេជោ ដោយអគារស្នាក់នៅរបស់កីឡាករ ទើបសាងសងថ្មីស្អាតដូចនៅក្នុងបុរី ចំណែកកន្លែងទទួលទានអាហារ ក៏មានផាកសុកភាព មានម្ហូបអាហារ ចំណីចំណុក បង្អែម ចង្អាបច្រើនមុខរាប់មិនអស់ដូចនៅផ្សារទំនើប។
រឿងដែលអស្ចារ្យបំផុតនោះ កម្ពុជារៀបចំទទួលភ្ញៀវអន្តរជាតិដែលមកប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នេះ ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ ពោលគឺទាំងការហូបចុក ការស្នាក់នៅ គឺ Free ទាំងអស់ ឱ្យតែមានកាតសម្គាល់ខ្លួនជាសមាជិកក្នុងព្រឹត្តិការណ៍នេះ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖