ថា ព្រះនាងនាគ ទៅកំពុងធ្វើមហាជនញ័របេះដូង ដល់ពលឃើញសម្រស់ ព្រះថោង នៅខាងក្រៅទៀត រឹតតែញាប់ញ័រខ្លាំង
ផ្ទាំងទស្សនីយភាពដ៏ល្អអស្ចារ្យសម្ដែងដោយសិល្បករ សិល្បការិនី នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ នៅតែដក់ជាប់ក្នុងការចងចាំ ធ្វើឱ្យភ្ញៀវកិត្តិយសទាំងជាតិ និង អន្តរជាតិកោតសរសើរដោយភាពភ្ញាក់ផ្អើល។
ក្នុងចំណោមផ្ទាំងទស្សនីយភាពជាច្រើន មហាជនខ្មែរមានអារម្មណ៍មានមោទកភាពខ្លាំងបំផុត នៅពេលដែលសិល្បករ សិល្បការិនី បង្ហាញពីវប្បធម៌ អរិយធម៌ និង សម្បត្តិវប្បធម៌ខ្មែរដ៏ល្អផូរផង់នៅលើលឆាកដ៏អស្ចារ្យមួយនេះ។
ក្នុងនោះ ក៏មានការផ្ទុះសរសើរនូវការសម្ដែង «ដំណើរជាតិកម្ពុជា» ដែលបានបង្ហាញពីប្រវត្តិសាស្រ្តនៃកំណើតនរគខ្មែរ តំណាលពីរឿង «ព្រះថោងតោងស្បៃនាងនាគ» ដោយរូបសម្បត្តិរបស់តួអង្គព្រះថោង សម្ដែងដោយតារាស្រី សុគា គីមលាង បានផ្ទុះសរសើរថាស្រស់សោភា ពេលដែលគ្រងឈុតបុរាណដ៏ល្អប្រណីតមួយនេះ៕