(វីដេអូ) ខ្មែររួមគ្នាគឺខ្លាំង! អរគុណការលះបង់កម្លាំងកាយចិត្តរបស់ក្រុមការងារ ធ្វើឱ្យលេចចេញផ្ទាំងទស្សនីយភាពឥតខ្ចោះ
មហាជនខ្មែរ មានមោទកភាពយ៉ាងក្រៃលេង ចំពោះការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះ ក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលបានប្រារព្ធពិធីបើក នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។
ជាការពិត នៅក្នុងពិធីបើកមហាព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ គេឃើញមានផ្ទាំងទស្សនីយភាពអស្ចារ្យគួរឱ្យព្រឺសម្បុរជាច្រើន តាំងពីថ្ងៃរហូតដល់យប់ ដែលកម្ពុជាយើងពួតដៃគ្នារៀបចំឡើងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីបង្ហាញដល់អន្តរជាតិ។
យ៉ាងណាមិញ នៅពីក្រោយទិដ្ឋភាព និង សកម្មភាពល្អឯកគួរឱ្យជក់ចិត្តទាំងឡាយ ក៏មានការលះបង់កម្លាំងកាយចិត្តពីក្រុមការងារស៊ីហ្គេមគួរឱ្យសរសើរបំផុត។ ជាក់ស្ដែងនៅក្នុងវីដេអូមួយ បង្ហាញពីសកម្មភាពក្រុមការងារសុទ្ធសឹងតែបុរសមាឌមាំជាច្រើននាក់ នាំគ្នាជុញក្បួនឈើដង្ហែស្ដេច ដើម្បីបង្ហាញភាពអស្ចារ្យដល់ទស្សនិកជន កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok។ សូមទស្សនាវីដេអូ ៖