នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងធម្មការ និង សាសនា បានជូនដំណឹងពីការអញ្ជើញលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និង តាំងខ្លួនថាមានបារមីចូលសណ្ឋិត។
ក្នុងនោះ ក្រសួងធម្មការ និង សាសនា បានឱ្យដឹងថា ស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យរូបនេះ បានធ្វើកិច្ចសន្យាមានដូចខាងក្រោម ៖
១. បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គម និង ទីសាធារណ:
២. យល់ព្រមលុបរូបភាព និង វីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និង ព្រះនាងឥន្ទ្រទេវី
៣. ឈប់ធ្វើសកម្មភាពតាមប្រាសាទ និង សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ
៤. ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់
៥. ធ្វើវីដេអូសូមទោសជាសាធារណ: និង សន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ៕