នាពេលថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងស្ដីពីផែនការណែនាំស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា និង ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៥។

តាមរយៈផែនការណែនាំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឱ្យ ក្រសួងការពារជាតិ ត្រូវរៀបចំកម្មវិធីដោយឡែក ក្នុងការប្រារព្ធខួបលើកទី ៧២ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីតាំងសមស្របណាមួយ ព្រមទាំងចាត់កម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមតាមផែនការនៅវិមានឯករាជ្យ ក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ និង ព្រះរាជពិធីពន្លត់ភ្លើងជ័យ ព្រមទាំងរៀបចំការអុជកាំជ្រួចរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និង ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១៩៖០០ នាទីយប់ នៅមុខព្រះបរមរាជវាំង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖




