ជាការពិតណាស់ ក្រោយពីការបញ្ចប់ការប្រគំតន្ត្រីទោល «ត្រីវិស័យ សុវណ្ណភូមិ» របស់ វណ្ណដា ហើយនោះ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរ៉េបនេះ កាន់តែត្រូវបានមហាជនជាច្រើនយកមកលើកសរសើរ ខណៈ វណ្ណដា បានស៊ូកបញ្ជូលនូវអរិយធម៌ វប្បធម៌ដ៏សម្បូរបែបចូលទៅកាន់តន្ត្រី Hip-Hop និង រ៉េបរបស់លោក។
ស្របគ្នានេះដែរ ក្រោយពីឃើញភាពជោគជ័យរបស់ វណ្ណដា តារាចម្រៀងប្រុសសំឡេងស្រទន់ លោក ចេន សមាជិកក្រុម Nevrmind Band បានបង្ហាញអារម្មណ៍ក្នុងកម្មវិធី អ្នកជិតខាង ចំពោះ វណ្ណដា ក៏ព្រោះតែលោកធ្លាប់រាប់អានគ្នា នៅជួបជុំដូចបង ដូចប្អូន។
ក្នុងនោះ លោក ចេន រៀបរាប់ថា៖ «បើយើងនិយាយពីវិស័យ Hip Hop ក៏ដូចជារ៉េប នេះគឺជាសញ្ញា ដែលខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ដូចប្អូនៗ ដែលគាត់ខិតខំ … បើសិនគ្រប់គ្នាមានការគិតដូចជាគាត់ចឹងរីកចម្រើនច្រើន។ និយាយចំៗ ដូច វណ្ណដា គឺគាត់ស៊ូតាំងពីដើម ជំនាន់គាត់ស៊ូ គឺពួកយើងនៅជាមួយគ្នា ជាបងជាប្អូនច្រើន ចឹងពួកយើងដឹងកម្រិតតស៊ូ យើងដឹងការលើកដាក់ខ្លួន យើងដឹងថាដើរទៅផ្លូវម៉េច ដែលអត់កំណត់ ចឹងពួកយើងដឹងទាំងអស់។ ចឹងខ្ញុំគិតថា វណ្ណដា ធ្វើបានសព្វថ្ងៃនេះ សិល្បៈរ៉េបយើងបានសព្វថ្ងៃនេះ គ្មានអ្នកណាមកធ្វើឱ្យគាត់ទេ គឺពួកគាត់ខំដោយខ្លួនឯងទាំងអស់»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖