ថ្មីៗនេះ តារាសម្តែងប្រុសរបស់ចិន Li Yunrui កំពុងតែទទួលរងការរិះគន់មិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ដោយសារតែមានម្រាមមេដៃមិនស្អាត។
តាមព័ត៌មានបានឱ្យដឹងថា អ្នកគាំទ្របានឃើញម្រាមមេដៃរបស់ Li Yunrui នៅឆាកខ្លះរបស់រឿង «Blossom» ដែលគេបានសម្តែង ហើយក៏កើតការមិនពេញចិត្តយ៉ាងខ្លាំង ដោយនាំគ្នារិះគន់ថាម្រាមមេដៃរបស់ Li Yunrui មិនស្អាតសោះ មើលទៅដូចជាម្រាមមេដៃរបស់មនុស្សវ័យចំណាស់ ពិតជាមិនសមនឹងតួអង្គក្នុងរឿង និង មុខមាត់របស់គេឡើយ។
ដោយឡែក មានអ្នកគាំទ្រមួយចំនួនបានបោះសំណួរទៅកាន់អ្នកដឹកនាំរឿងថា ហេតុអ្វីមិនកាត់តម្រាមដៃរបស់ Li Yunrui ឱ្យស្អាតជាងនេះ។ រីឯអ្នកគាំទ្រមួយចំនួនទៀតក៏បានព្យាយាមលើកទឹកចិត្តទៅកាន់ Li Yunrui ដើម្បីកុំឱ្យគេមានការគិតច្រើនចំពោះរឿងនេះអី៕
ប្រភព៖ Khaosod