ក្រោយពីដឹកដៃគូស្នេហ៍ជាអ្នកលក់អនឡាញល្បីឈ្មោះ Ka is Mee ភ្ជាប់ពាក្យកាលពីអំឡុងដើមឆ្នាំ ២០២៤ ហើយនោះ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ណូលី និង គូដណ្តឹង បានដឹកដៃគ្នាចូលរោងការហើយ។
ក្នុងនោះដែរ នៅព្រឹកថ្ងៃចូលរោងជ័យនេះ ពិធីមង្គលការរបស់តារាចម្រៀង Original Song និង អ្នកនិពន្ធរូបនេះ មានការចូលរួមជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងមិត្តភក្តិស្និទ្ធស្នាលជាច្រើន។
ងាកទៅកាន់រូបសម្រស់ កូនកំលោះ ក្រមុំនាព្រឹកនេះវិញ មហាជន បាន និង កំពុងសរសើរពីការតុបតែងខ្លួនក្នុងឈុតប្រពៃណីរបស់លោក ណូលី និង ភរិយា ពិតជាស្រស់ស្អាត សមសួនណាស់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖