ផេន ខេក កាន់ដៃបុរសសង្ហាម្នាក់ថតឈុតប្រពៃណីដូច Pre-Wedding ថែមទាំងក្លែមពាក្យគួរឱ្យសង្ស័យខ្លាំង
ដូចដែលប្រិយមិត្តបានដឹងហើយថាតារាសម្ដែងភេទទី ៣ កញ្ញា ផេន ខេក បានប្រកាសចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីប្រមាណជិត ២ ឆ្នាំ មកហើយ។ បន្ទាប់ពីចែកផ្លូវគ្នា តារាសម្ដែងភេទទី ៣ រូបក៏មិនទាន់បើកបេះដូងរកអ្នកថ្មីដែរ ដោយផ្តោតលើការងារសិល្បៈជាធំ។
ទន្ទឹមនឹងមានឈ្មោះ Single ផេន ខេក កាន់តែធ្វើខ្លួនស្រស់ស្អាតជាងមុន រីឯការងារសិល្បៈក៏កាន់តែមានឈ្មោះបោះសំឡេងទៅមុខរហូត។ ដោយឡែក ថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង បន្ទាប់ពី ផេន ខេក កាន់ដៃបុរសសង្ហាម្នាក់ ស្លៀកឈុតប្រពៃណីបែបកូនកំលោះកូនក្រមុំ ដែលនាំឱ្យផ្ទុះការសង្ស័យថា បុរសម្នាក់នោះទំនងជាគូស្នេហ៍ថ្មីរបស់នាង។
ជាមួយនឹងរូបភាពគ្រងឈុតប្រពៃណី គេឃើញថា ផេន ខេក និង បុរសសង្ហាម្នាក់នោះ ហាក់មានភាពស្និទ្ធស្នាលគ្នាខ្លាំង ដែលនាំឱ្យមហាជនចូលទៅសម្ដែងការអបអរសាទរព្រោងព្រាតថាជាគូស្នេហ៍ថ្មីថ្មោង។ លើសពីនោះ គេក៏ឃើញ តារាភេទទី ៣ ផេន ខេក បង្ហោះសារយ៉ាងមានន័យថា ៖ «សេចក្តីស្រឡាញ់គួរតែកើតចេញពីចិត្ត មិនមែនចេញពីសម្បុរ មិនមែនចេញពីរូបរាងកាយនោះទេ សេចក្តីស្រឡាញ់ពិតប្រាកដ គេអត់វិនិច័្ឆយ នូវអ្វីដែលជារូបរាងនោះទេ គឺគេគិតលើ ចិត្ត និងគំនិត»។ ដ្បិតថាមានមហាជនមួយចំនួនសង្ស័យពីទំនាក់ទំនងរវាងអ្នកទាំងពីរថាលើសពីមិត្តរួមការងារ ប៉ុន្ដែក៏មានអ្នកលេងអ៊ីនធឺណេតមួយចំនួនយល់ថា នោះគ្រាន់តែជាការងារប៉ុណ្ណោះ៕