ថៃ ហាក់ក្រាញ់មិនចង់ប្រគល់វត្ថុបុរាណខ្មែរ ២០ ដុំមកកម្ពុជា ដោយលើកហេតុផលខ្វះខាតថវិកាដឹកជញ្ជូន តែកម្ពុជាថា ថ្លៃចំណាយទាំងអស់ គឺខាងកម្ពុជា ជាអ្នករ៉ាប់រង

Share This

កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Paetongtarn Shinawatra បានធ្វើការបញ្ជាឱ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន ២០ ដែលនាំចូលទៅប្រទេសថៃខុសច្បាប់ មកឱ្យប្រទេសកម្ពុជាវិញ ដោយលើកហេតុផលឡើងថាថវិកាមានកំណត់។ ជាមួយគ្នានេះដែរ លោកស្រី Paetongtarn ដែលជានៅជានាយករដ្ឋមន្ត្រីព្យួរតំណែងនោះ ក៏បានគំរាមចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកដែលចោទប្រកាន់លោកស្រីថាបានគប់គិតជាមួយកម្ពុជាលើការប្រគល់វត្ថុបុរាណទាំងនោះមកឱ្យកម្ពុជាវិញ។

ជាមួយគ្នានោះដែរ ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យរដ្ឋាភិបាល លោក Jirayu Huangsap បានចេញមកអះអាងថាព័ត៌មានដែលចុះផ្សាយថាក្រសួងវប្បធម៌ប្រគល់វត្ថុបុរាណចំនួន ២០ ឱ្យកម្ពុជាវិញ គឺជាព័ត៌មានក្លែងក្លាយ និង សង្កត់បញ្ជាក់ថាជាព័ត៌មានចាស់តាំងពី ២៥ ឆ្នាំមុន។

លោកបានរៀបរាប់ថា កាលនោះខាងនាយកដ្ឋានគយបានរឹបអូសវត្ថុបុរាណចំនួន ៤៣ ដែលស្រដៀងនឹងវត្ថុបុរាណកម្ពុជា នាំចូលខុសច្បាប់ពីសិង្ហបុរីមកប្រទេសថៃ។ ក្រោយមក នាយកដ្ឋានវិចិត្រសិល្បៈក៏បានចុះត្រួតពិនិត្យ ដោយក្នុងពេលនោះ វត្ថុបុរាណចំនួន ២៣ ត្រូវបានប្រគល់ត្រឡប់ឱ្យវិញ។ ក្រោយមកទៀត រដ្ឋាភិបាលប្រទេសកម្ពុជាបានដាក់សំណើរស្នើសុំវត្ថុបុរាណទាំង ២០ ដែលនៅសល់នោះមកវិញ អមជាមួយឯកសារ និងភស្តុតាងបញ្ជាក់ពីការទាមទារកម្មសិទ្ធិ។ អ្នកនាំពាក្យរដ្ឋាភិបាលដដែលបានបន្តទៀតថា តាមការត្រួតពិនិត្យពីខាខាងនាយកដ្ឋានវិចិត្រសិល្បៈ តាមរយៈគណៈកម្មការជាច្រើន បានសន្និដ្ឋានថា វត្ថុបុរាណទាំង ២០ នោះគឺពិតជាមានប្រភពមកពីកម្ពុជាមែន។

ដោយឡែក នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ មានលិខិតបែកធ្លាយ ដែលបង្ហោះនៅលើ Facebook ឈ្មោះ The Troll ASEAN ដែលលិខិតនោះមានខ្លឹមសារថា រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង ២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។

ក្នុងលិខិតនោះ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ មានចេតនាមិនចង់ឱ្យវត្ថុបុរាណរបស់ខ្មែរវិលត្រឡប់មកប្រទេសដើមវិញ និង ប្រើលេសអូសបន្លាយពេលវេលាថាខ្វះខាតថវិកាក្នុងការដឹកជញ្ជូនមកកម្ពុជា ទើបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតផ្លូវការរំឭកទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ ឱ្យគោរពកិច្ចសន្យាប្រគល់វត្ថុបុរាណខ្មែរ ចំនួន ២០ដុំ ត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈការចំណាយក្នុងការដឹកជញ្ជូន គឺកម្ពុជាជាអ្នករាប់រងនោះទេ៕

សូមអានលិខិតលម្អិតខាក្រោម៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ពលរដ្ឋថៃ នៅស្រះកែវ ប្រមូលគ្នាមកតវ៉ាទាំងទន្ទឹងទិស ស្រែកដេញពលរដ្ឋខ្មែរជាម្ចាស់ស្រុក ចេញដោយមិនរអៀសមាត់

ចេញមកបាតផ្សារម្នាក់ទៀតហើយ! Influencer ថៃម្នាក់ ណែនាំឱ្យទាហានថៃបាញ់ទឹកលូបង្គន់ដាក់ប្រជាពលរដ្ឋខ្មែរ ដែលតវ៉ារើបន្លាលួសចេញ

វង្វេងធ្ងន់ធ្ងរ! រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចេញបញ្ជាឱ្យចាត់ការតាមច្បាប់ចំពោះប្រជាជនខ្មែរ ដែលបានតវ៉ារើបន្លាលួសចេញនៅឃុំអូរបីជាន់

រសៀលនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី បានចុះសង្កេតទីតាំងជាក់ស្ដែង ចំណុចភូមិជោគជ័យ

ឃើញខ្មែរស្រុះដៃគ្នាល្អ ក៏ធ្វើតាម! ថ្ងៃនេះ ទាហានថៃ បានប្រមូលប្រជាជនថៃ និង ប្រើឱ្យពួកគេឈរស្រែកតវ៉ា ទល់មុខភូមិសាស្ត្រតំបន់អូរបីជាន់

សាលារៀនឯកជននៅថៃ បានបិទទ្វារបណ្តើរៗ ព្រោះគ្មានសិស្សចូលរៀន ដោយសារឪពុកម្ដាយគ្មានលទ្ធភាពបង់លុយ

អ្នកគ្រូណាលីបង្ហើបត្រួសៗ បើចង់ឱ្យខ្មែរយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាជនមានជីវភាពល្អប្រសើរ យើងគួរចាប់ផ្ដើមធ្វើរឿង ៤ យ៉ាងនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ