ឱកាសល្អមកដល់ហើយ! ក្រសួងសេដ្ឋកិច្ច កំពុងរើសបុគ្គលិកកិច្ចសន្យា ៣៧ រូប ចាប់ទទួលពាក្យពីថ្ងៃនេះរហូតដល់ដាច់ខែ ឧសភា

Share This

នាពេលថ្មីៗនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជូនដំណឹងពីការជ្រើសរើសបុគ្គលិកកិច្ចសន្យាចំនួន ៣៧ រូប បម្រើការងារពេញម៉ោង នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៣៧ រូប ដែលមានសមត្ថភាព ជំនាញ និង បទពិសោធ សមស្របតាមតួនាទីនីមួយៗដូចខាងក្រោម៖

១. ផ្នែកផែនការ និង កិច្ចការទូទៅ

១.១. បុគ្គលិកជាន់ខ្ពស់សម្របសម្រួលគម្រោង (Senior Project Coordinator) ចំនួន ១ នាក់

១.២. បុគ្គលិកសម្របសម្រួលគម្រោង (Project Coordinator) ចំនួន ១ នាក់

១.៣. បុគ្គលិកគ្រប់គ្រងកិច្ចលទ្ធកម្ម (Procurement Management Officer) ចំនួន ១ នាក់

១.៤. បុគ្គលិកគណនេយ្យករ (Accountant) ចំនួន ២ នាក់

១.៥. បុគ្គលិកគ្រប់គ្រងកិច្ចការរដ្ឋបាល (Administrative Officer) ចំនួន ២ នាក់

១.៦. បុគ្គលិកគ្រប់គ្រងបុគ្គលិក (Staff Management Officer (C&B)) ចំនួន ១ នាក់

១.៧. បុគ្គលិកត្រួតពិនិត្យគុណភាពបច្ចេកវិទ្យាព័ត៌មាន (IT Quality Assurance) ចំនួន ១ នាក់

១.៨. បុគ្គលិកតេស្តបច្ចេកទេសប្រព័ន្ធ (System Testing Technician) ចំនួន ១ នាក់

១.៩. បុគ្គលិកសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT System Auditor) ចំនួន ១ នាក់

១.១០. បុគ្គលិកពិនិត្យគុណភាពមុខងារប្រព័ន្ធ (System Functional QA Officer) ចំនួន ១ នាក់

២. ផ្នែកគ្រប់គ្រងធុរកិច្ច

២.១. បុគ្គលិកវិភាគធុរកិច្ច (Business Analyst) ចំនួន ៥ នាក់

២.២. បុគ្គលិកវិភាគទិន្នន័យ (Data Analyst) ចំនួន ២ នាក់

២.៣. បុគ្គលិកវិស្វករទិន្នន័យ (Data Engineer) ចំនួន ១ នាក់

២.៤. បុគ្គលិកទំនាក់ទំនងសាធារណៈ (Public Relation) ចំនួន ១ នាក់

២.៥. បុគ្គលិកគ្រប់គ្រងការបណ្តុះបណ្តាល (Training Coordinator) ចំនួន ១ នាក់

៣. ផ្នែកស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន

៣.១. បុគ្គលិកគ្រប់គ្រងម៉ាស៊ីនមេ (System Administrator) ចំនួន ១ នាក់

៣.២. បុគ្គលិកគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ (Junior System Engineer) ចំនួន ២ នាក់

៣.៣. បុគ្គលិកគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database Administrator) ចំនួន ១ នាក់

៣.៤. បុគ្គលិកស្រាវជ្រាវអភិវឌ្ឍកម្មវិធី/ប្រព័ន្ធ (Full stack Developer) ចំនួន ១ នាក់

៣.៥. បុគ្គលិកផ្នែកវិទ្យាសាស្ត្រទិន្នន័យ និង បញ្ញាសិប្បនិម្មិត (Data Science and AI Specialist) ចំនួន ១ នាក់

៣.៦. បុគ្គលិកអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile Developer) ចំនួន ១ នាក់

៣.៧. បុគ្គលិករចនា UI/UX (UI/UX Designer) ចំនួន ១ នាក់

៣.៨. បុគ្គលិកអភិបាលកិច្ច និង គ្រប់គ្រងហានិភ័យសុវត្ថិភាព (IT Governance & Risk Officer) ចំនួន ១ នាក់

៣.៩. បុគ្គលិកគ្រប់គ្រងប្រតិបត្តិការសុវត្ថិភាពបច្ចេកវិទ្យា (IT Security Analyst) ចំនួន ២ នាក់

៣.១០. បុគ្គលិកវិស្វកម្មសុវត្ថិភាពបច្ចេកវិទ្យា (IT Security Engineer Officer) ចំនួន ២ នាក់

៣.១១. បុគ្គលិកស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន និង នវានុវត្តន៍ (IT Research and Innovation) ចំនួន ២ នាក់

ចំពោះការដាក់ពាក្យ និង នីតិវិធីជ្រើសរើស បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប (CV) និង លិខិតបង្ហាញចំណាប់អារម្មណ៍ (Cover Letter) ជាភាសាអង់គ្លេស និង ឯកសារភ្ជាប់ពាក់ព័ន្ធនានា ទៅកាន់អាសយដ្ឋានសារអេឡិចត្រូនិច៖ hradmin@fmis.gov.kh ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥ និង ៣០ នាទីល្ងាចជាកំហិត៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប្រភព ៖ FMIS Cambodia

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ