ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

Share This

នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ ប្រទេសថៃកំពុងតែទទួលឥទ្ធិពលព្យុះ Kajiki ជាបណ្តើរៗហើយ ជាពិសេសគឺនៅខេត្តម៉ែហុងសន ដោយទឹកជំនន់ហូរពីព្រៃចាប់ផ្តើមបំបុកចូលក្នុងភូមិស្រុកយ៉ាងខ្លាំង បណ្តាលឱ្យដាច់ស្ពាន ដាច់ផ្លូវ ពន្លិចផ្ទះប្រជាជន ហើយគួចឡានហូរតាមទឹកយ៉ាងគួរឱ្យខ្លាច។

តាមព័ត៌មានបានឱ្យដឹងថា ក្នុងនោះឃុំផាបង ស្រុកម៉ែហុងសន ខេត្តម៉ែហុងសន បានទទួលរងគ្រោះខ្លាំងជាងគេទាំងព្រឹកព្រលឹម ដោយទឹកជំនន់បានហូរចេញពីព្រៃ និងពីលើកំពូលភ្នំ មកពន្លិចផ្ទះប្រជាជនជាច្រើនខ្នង បណ្តាលឱ្យប្រជាជនជាច្រើននាក់នៅជាប់ក្នុងផ្ទះចេញទៅណាមិនរួចឡើយ។ លើសពីនេះ ទឹកជំនន់បានផ្តាច់ផ្លូវ ផ្តាច់ស្ពាន និងគួចយកឡានហូរទៅតាមទឹកគួរឱ្យរន្ធត់។

យ៉ាងណាមិញ មិនមែននៅតែស្រុកម៉ែហុងសននោះទេ ដែលទទួលរងការខូចខាត ចំណែកស្រុកផ្សេងៗទៀតនៅក្នុងខេត្តម៉ែហុងសននេះ ក៏កំពុងតែទទួលរងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុកដូចគ្នា ដែលនេះគឺជាទឹកជំនន់ធ្ងន់ធ្ងរបំផុតសម្រាប់ខេត្តម៉ែហុងសនក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ដោយឡែក អាជ្ញាធរកំពុងតែខ្នះខ្នែងព្យាយាមជួយសង្រ្គោះប្រជាជន និង ប៉ាន់ប្រមាណការខូចខាតដោយទឹកជំនន់នេះ៕

ប្រភព៖ Migronline

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ស្អែកត្រូវប្រឡង! បេក្ខជនម្នាក់ បែរមានបញ្ហាភ្នែកខ្លាំង បានស្នើសុំយកអំពូលភ្លើង និង power bank ចូលបន្ទប់ប្រឡង ត្រូវបាន ACU ផ្ដល់ដំណោះស្រាយជូន

ព័ត៌មានបន្ថែម

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ស្អែកត្រូវប្រឡង! បេក្ខជនម្នាក់ បែរមានបញ្ហាភ្នែកខ្លាំង បានស្នើសុំយកអំពូលភ្លើង និង power bank ចូលបន្ទប់ប្រឡង ត្រូវបាន ACU ផ្ដល់ដំណោះស្រាយជូន

ឆេះអគារពាណិជ្ជកម្មមួយកន្លែងនៅទីក្រុងបាងកក ទាំងកណ្តាលថ្ងៃត្រង់ បុគ្គលិកនាំគ្នារត់ចែកជើងគ្នាប្រសាច

ចេញលទ្ធផលហើយ! ការប្រជុំពិភាក្សា រវាងមេភូមិភាគ៤កម្ពុជា និង មេភូមិភាគ២ថៃ ថ្ងៃនេះ ទទួលបានលទ្ធផលឯកភាពគ្នា ១១ ចំណុច

កម្មករម្នាក់ត្រូវរបួសដា-/ ច់ជើង និង ម្នាក់ទៀតរបួសពេញខ្លួន ក្រោយដើរជាន់គ្រាប់បែ-ក ដែលគេលួចដាក់នៅតំបន់ព្រំដែនម៉ាឡេស៊ី-ថៃ

គក់ទ្រូងឈឺចិត្ត! រៀបការ ១៣ ឆ្នាំ ប្ដីចេះតែសង្ស័យថាកូនៗទាំង ៣ មុខដូចពូបង្កើតម្ល៉េះ ដល់ទៅធ្វើតេស្ត DNA ចេញលទ្ធផលមកដាច់ផ្ងារតូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ