មកផ្ទះយើងវិញ! សម្តេចតេជោ ស្នើឱ្យពលករគួរវិលមកស្រុកកំណើតវិញ ខណៈការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ

Share This

តាមរយៈក្រសួងព័ត៌មាន ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ហើយបច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។

ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងការអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និង សមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និង បន្ធូរបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និង គ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន៕

ប្រភព ៖ ក្រសួងព័ត៌មាន

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទាន់ហេតុការណ៍! ថ្ងៃទី ១២-១៣ នេះ កងកម្លាំងប៉ារ៉ា និង តម្រួតព្រំដែនថៃ បានរាយលួសបន្លា និង ដាក់កង់ឡាន នៅភូមិជោគជ័យ ក្នុងទឹកដីរបស់កម្ពុជា

កូនភ្លាត់មាត់ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ ដល់ប្ដីលួចតាមដានស្រាប់តែធ្លាក់ថ្លើមក្ដុក ព្រោះប្រពន្ធទៅលួចហូបចុករបស់ក្រៅផ្ទះសោះ

រឿងតូចក្លាយជារឿងធំ! ប្ដីប្រពន្ធមួយគូនៅចិន ឈ្លោះគ្នាខ្លាំងដល់ថ្នាក់ប្ដឹងផ្ដល់លែងលះចែកទ្រព្យគ្នា ដោយសារពងទាមួយគ្រាប់

ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្នះខ្នែងដៃជើង ចុះខេត្តរួមចំណែកជួយរៀបចំស្បៀង និង ធ្វើនំខ្មែរត្រៀមសម្រាប់កងទ័ពជួរមុខ

សិប្បកម្មមួយកន្លែងនៅកំបូល នាំចូលប៊ីចេង ម្សៅស៊ុបពីចិនខុសច្បាប់ តែដាក់យីហោថាផលិតនៅថៃ រួចលក់ចែកចាយនៅខ្មែរ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ថ្ងៃទី ១២-១៣ នេះ កងកម្លាំងប៉ារ៉ា និង តម្រួតព្រំដែនថៃ បានរាយលួសបន្លា និង ដាក់កង់ឡាន នៅភូមិជោគជ័យ ក្នុងទឹកដីរបស់កម្ពុជា

កូនភ្លាត់មាត់ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ ដល់ប្ដីលួចតាមដានស្រាប់តែធ្លាក់ថ្លើមក្ដុក ព្រោះប្រពន្ធទៅលួចហូបចុករបស់ក្រៅផ្ទះសោះ

សិប្បកម្មមួយកន្លែងនៅកំបូល នាំចូលប៊ីចេង ម្សៅស៊ុបពីចិនខុសច្បាប់ តែដាក់យីហោថាផលិតនៅថៃ រួចលក់ចែកចាយនៅខ្មែរ

EDC ជូនដំណឹង! ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលវេលាកំណត់នេះ

កុំមើលរំលង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីកត្តា ៧ យ៉ាងតែងមានក្នុងជីវភាពប្រចាំថ្ងៃ អាចបង្កឱ្យកើតមានជំងឺមហារីក

តុលាការនៅឥណ្ឌា ចេញដីកាចាប់ឆ្កែអនាថារាប់សែនក្បាលនៅក្នុងទីក្រុងញូវដេលី ក្រោយប្រជាជនកើតជំងឺឆ្កែឆ្កួតច្រើនគួរឱ្យបារម្ភ

មានគម្រោងទៅលេងកំពតខែនេះប្រយ័ត្នផង! ក្រសួងប្រកាស ចាប់ពីថ្ងៃនេះ ដល់ដាច់ខែសីហា នឹងមានភ្លៀង ផ្គររន្ទះ រលកសមុទ្រខ្ពស់បង្គួរ

អ្នកខេត្ត ឬអ្នកភ្នំពេញចង់ធ្វើ Passport! មកស្គាល់ទីតាំង ៨ កន្លែងនៅកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន ឬ Passport

ស្វែងរកព័ត៌មាន​ ឬវីដេអូ