ម្យ៉ាងដែរ! អ្នកជាប់គុកនៅអ៊ីតាលីលែងសូវស្ត្រេស ព្រោះគេមានបន្ទប់ឯកជនឱ្យអ្នកទោស និង អ្នកសួរសុខទុក្ខ ណាត់ជួបឡើងឋានសួគ៌បាន

Share This

ប្រទេសអ៊ីតាលីបានបង្ហាញបន្ទប់រួមភេទដំបូងសម្រាប់អ្នកទោសជាប់គុក បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការ ដែលបាននិយាយថា អ្នកជាប់គុកមានសិទ្ធិក្នុងការជួបជុំស្និទ្ធស្នាលជាមួយអ្នកមកសួរសុខទុក្ខបាន។

កន្លែងទទួលទានអាហារ ត្រូវបានជ្រើសរើសរៀបចំធ្វើជាបន្ទប់រួមភេទកាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងពន្ធនាគារមួយនៃទីក្រុង Terni ស្ថិតក្នុងតំបន់ Umbria ប្រទេសអ៊ីតាលី។ បន្ទប់នេះអនុញ្ញាតឱ្យដៃគូជាមនុស្សស្រី ដែលមកសួរសុខទុក្ខអាចចូលទៅរួមភេទជាមួយគ្នាបាន។ ការ​ពិសោធបែប​ស្រើបស្រាល​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង ដែលបច្ចុប្បន្ន​ខាងពន្ធនាគារ​កំពុង​រៀបចំ​ផែនការណាត់ជួបបន្ថែមទៀតសម្រាប់អ្នកទោស។

កន្លែងទទួលទានអាហារ ដែលត្រូវបានរៀបចំធ្វើជាបន្ទប់រួមភេទ

លោក Giuseppe Caforio អ្នកឃ្លាំមើលសិទ្ធិអ្នកទោសនៃតំបន់ Umbria បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANSA ថា៖ «ការពិសោធមួយប្រភេទនេះ បានដំណើរការយ៉ាងល្អ ហើយនៅប៉ុន្មានថ្ងៃខាងមុខ យើងនឹងដាក់ឱ្យមានការណាត់ជួបរួមភេទបន្ថែមទៀត។ យើង​ពិតជាសប្បាយ​ចិត្ត ​ព្រោះ​អ្វី​គ្រប់​យ៉ាង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប៉ុន្តែ​វា​ចាំ​បាច់​ក្នុង​ការ​រក្សា​ភាព​ឯកជន​ជា​អតិបរមា​ ដើម្បី​ការពារ​អ្នក​ពាក់ព័ន្ធផងដែរ»។

បើយោងតាមសាលក្រម កាលពីខែមករា ឆ្នាំ ២០២៤ របស់តុលាការបានចែងថា អ្នកទោសពន្ធនាគារ គួរតែមានសិទ្ធិក្នុងការណាត់ជួបជិតស្និទ្ធជាមួយប្តី ឬប្រពន្ធ ឬដៃគូរយៈពេលវែង ដោយគ្មានអ្នកយាមគុកតាមឃ្លាំមើល។ អ្នកទាំងពីរត្រូវតែមានសិទ្ធិចូលទៅកាន់បន្ទប់ដែលមិនជាប់សោ ដោយមានគ្រែ និង បង្គន់មួយ សម្រាប់រយៈពេលរួមភេទរហូតដល់ពីរម៉ោង។

កន្លងមក ប្រទេសនៅអឺរ៉ុបភាគច្រើនដូចជា បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ និង ស៊ុយអែត បានអនុវត្តរួចមកហើយ។ កាល​ពី​ឆ្នាំ​មុន សភា​អ៊ីតាលី​បាន​អនុម័ត​ច្បាប់​មួយ​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ក្នុង​ពន្ធនាគារ ខណៈ​ដែល​ពួក​គេ​សម្គាល់ឃើញអ្នកទោសជាប់គុក​​​ បានធ្វើ​អត្តឃាត​កាន់តែច្រើន៕

ប្រភព៖ NYP

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

ស្វែងរកព័ត៌មាន​ ឬវីដេអូ