មហាជនតាមដានបណ្តាញសង្គម ជាពិសេស លោក Rick KH ច្បាស់ជាបានជ្រាបមកហើយ ក្រោយពីលោកបានបង្ហោះវីដេអូ បញ្ចេញមតិពាក់ព័ន្ធនឹងការ Prank ទៅកាន់មនុស្សចាស់នោះ បានធ្វើឱ្យអ្នកផលិតមាតិកា ណុកណុក បានផ្ញើរសារជាសំឡេងទៅកាន់លោក។
សារនោះដែរ លោក Rick KH បានបង្ហាញការទទួលយកមិនបាន ក៏ព្រោះមានពាក្យខ្លះមិនសមរម្យសម្រាប់លោក។ តែយ៉ាងណាក៏ដោយ ជុំវិញការប៉ះទង្គិចនេះ ក៏មានអ្នកចូលមកបញ្ចេញមតិ ថាលោក ណុកណុក ផលតិមាតិកាក៏បានជួយដល់មនុស្សចាស់ដែរ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក Rick KH បានបង្ហោះវីដេអូមួយទៀត ដោយបញ្ជាក់ថា ជាការបញ្ចប់រឿងរ៉ាវរវាងលោក និង លោក ណុកណុក។ មិនត្រឹមតែប៉ុណ្ណោះ លោក Rick KH ក៏បន្ថែមថា ចាប់ពីពេលនេះ លោកនឹងមិនបញ្ចេញមតិអ្វីទៀតឡើយ ព្រោះអាចនឹងប៉ះពាល់ដល់អ្នកផលិតមាតិកាខ្លះ។
តាមរយៈវីដេអូប្រមាណជិត ៣ នាទី លោក Rick KH រៀបរាប់ថា៖ «រឿងពាក់ព័ន្ធពីយប់មិញ ខ្ញុំសុំចប់ ហើយចាប់ពីពេលហ្នឹងតទៅ ខ្ញុំឈប់ពាក់ព័ន្ធនឹងបញ្ហាសង្គម និង raise up ពីមតិយោបល់របស់ខ្ញុំទៅលើបញ្ហាសង្គមទៀតហើយ ព្រោះពេលខ្ញុំគិតថា ពេលខ្ញុំនិយាយទៅប៉ះពាល់ច្រើននាក់ ហើយខ្ញុំអធ្យាស្រ័យបងប្រុស ដែលគាត់ជេរខ្ញុំយប់មិញ ខ្ញុំអធ្យាស្រ័យផង បើសិនជាខ្ញុំនិយាយទៅប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់បង ក៏ប៉ុន្តែសូមបងលើកក្រោយ សូមកុំនិយាយពាក្យអាក្រក់ដាក់ខ្ញុំ ខ្ញុំអត់អាចទទួលយកបានទេ ហើយខ្ញុំចប់រឿងជាមួយគាត់ត្រឹមប៉ុណ្ណឹង…»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖