​វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់គ្លីនិក «មេត្តាសំណង់១២» ចេញមុខបង្ហោះសារជុំវិញការបា-ត់-ប-ង់-ជី-វិ-តរបស់ក្មេងអាយុ ៨ ខែ

Share This

នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ វេជ្ជបណ្ឌិត ហ៊ាង​ រតនា ដែលគេស្គាល់ថាជាប្រធានមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានបង្ហោះសារ សុំឱ្យបងប្អូនស្ងប់ចិត្តសិន ដែលលោកនឹងបកស្រាយបន្ទាប់ពីគ្រួសារបានធ្វើបុណ្យរួចរាល់ទៅតាមប្រពៃណី ទាក់ទិនទៅនឹងករណីមន្ទីរសម្រាកព្យាបាលជំងឺរបស់លោក បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ ៨ ខែ ម្នាក់បណ្ដាលឱ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និង ស្រាវជ្រាវដើម្បីរកយុត្តិធម៌ឱ្យពួកគាត់។

តាមរយៈគណនីរបស់វេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហោះសារថា ៖ «សារនេះចង់ផ្ញើទៅបងប្អូនអ្នកដែលស្គាល់ខ្ញុំ រាប់អានខ្ញុំ និងជាអ្នកជំងឺរបស់ខ្ញុំ បងប្អូនស្គាល់ខ្ញុំហើយថាខ្ញុំជាមនុស្សបែបណា។ ពេលនេះខ្ញុំចង់ឱ្យ បងប្អូនស្ងប់ចិត្ត និង ចងឱ្យគ្រួសារក្មេងធ្វើបុណ្យតាមប្រពៃណីសិន រឿងរ៉ាវលម្អិតបែបណា នឹងបកស្រាយនៅពេលក្រោយ។ ក្នុងនាមខ្ញុំជាប្រធានគ្លីនិក ខ្ញុំរង់ចាំដោះស្រាយ និង ទទួលខុសត្រូវគ្រប់បែបយ៉ាង បើសិនវាជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យខ្ញុំមែន ក្នុងការបញ្ជូនជំងឺយឺត ឬ កំហុសណាមួយ។ ក្រុមគ្រូពេទ្យយើងខ្ញុំទាំងអស់ពិតជាមិនចង់ឱ្យមានរឿងបែបនេះកើតឡើងនោះទេ ប៉ុន្តែខ្ញុំគិតថាក្នុងអាជីពជាគ្រូពេទ្យពិបាកនឹងជៀសក្នុងការជួបរឿងបែបនេះណាស់។ ក្នុងចិត្តខ្ញុំពេលនេះក៏ឈឺចាប់ និង សោកស្តាយមិនចាញ់ក្រុមគ្រួសារក្មេងដែរ»

សូមរំឭកផងដែរថា នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៩៖៤០ នាទីព្រឹក មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ ៨ ខែម្នាក់បណ្ដាលឱ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ ៦៤L ផ្លូវលេខ ២៦៥ ភូមិទី ១៣ សង្កាត់ទឹកល្អក់ទី​ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្មេងប្រុសដែលបានបាត់បង់ជីវិតមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ ៨ ខែ បានស្លាប់នៅវេលាម៉ោង ៧៖៥០ នាទីព្រឹក បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

លីម តិចម៉េង រកមេធាវីចាត់ការតាមច្បាប់ ក្រោយត្រូវបុគ្គលម្នាក់ បំពានដល់ការរស់នៅជីវិតឯកជន និង មានក្ដីបារម្ភខ្លាំងពីសុវត្ថិភាព

គ្រងមកុដលំដាប់រងទី ១ បានប៉ុន្មានថ្ងៃ សុគា គឹមលាង ផុសសារក្ដៅគគុកថ្មីមួយទៀត ថា ទទួលស្គាល់ការពិតមួយ ពីការប្រកួត MUC 2025

ព័ត៌មានបន្ថែម

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ប្រផ្នូលអពមង្គល! ទឹកទន្លេចៅផ្រះយ៉ាឡើងខ្លាំង ប្រទះឃើញបុរសវ័យ ៦០ ម្នាក់លង់ទឹកជំនន់ ស-ពអណ្ដែតឡើងតាមផ្ទះអ្នកភូមិគួរឱ្យខ្លាច

រុស្ស៊ីព្រមានពីរលកយក្សស៊ូណាមិ ខណៈគ្រោះរញ្ជួយដី ៧.៨ រ៉ិចទ័រ វាយប្រ-ហារតំបន់ចុងបូព៌ា

ជិតភ្ជុំត្រជាក់ត្រជុំ! កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៧ ឈ្មោះ «មីតាក» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

ងាយៗទេ! បងប្អូន ផ្លាស់ប្ដូរការងារថ្មី អត់ពិបាកត្រូវប្ដូរប័ណ្ណ ប.ស.ស. ថ្មីទេ គ្រាន់តែធ្វើតាមការណែនាំនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ