ទាន់ហេតុការណ៍! កម្ពុជា ច្រានចោលក្រោយភាគីថៃចោទកម្ពុជាបង្កហេតុយប់មិញនៅតំបន់ភូមិភាគ ២ តែតាមពិតការផ្ទុះអាវុ-ធគឺនៅខាងភាគីថៃខ្លួនឯងចំនួន ៤ លើក

Share This

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជូនព័ត៌មានឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និង សារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា «កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី ២» ដោយឮសំឡេងកាំភ្លើង, សំឡេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ដូច្នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬ ធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

ផ្ទុយទៅវិញក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា បើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជាយើង ដែលឈរជើងនៅជួរមុខបានឱ្យដឹងថា ៖ នៅរំលងអធ្រាត្រ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥
នៅវេលាម៉ោង ២:៥៧ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
នៅវេលាម៉ោង ៥:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
នៅវេលាម៉ោង ៦:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
នៅវេលាម៉ោង ៧:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់

គួរឱ្យដឹងផងដែរថា កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និង អនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និង យោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និង ខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬ ការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

យុគ ៩ ពិតៗ! នាយ Sorayuth អ្នកអានព័ត៌មានថៃ ដែលមានអណ្ដាតចេះតែគន្លាស់លាបពណ៌ខ្មែរតាមទូរទស្សន៍ បានធ្លាក់ខ្លួនឈឺចូលពេទ្យ

ធ្ងន់-កហើយ! ស្ថានភាពកន្លែងបាក់ស្រុតផ្លូវនៅបាងកក ត្រូវអភិបាលក្រុងទម្លាយថាមិនអាចដោះស្រាយបានភ្លាមៗទេ ព្រោះមានបញ្ហាធំមួយពិបាកកែខៃ

វិស្វករថៃបុកពោះបារម្ភថា អគារប៉ុស្តិ៍ប៉ូលិសមានតាំងរូបស្ដេចថៃនៅចំណុចព្រះធរណីស្រូប អាចនឹងបាក់រលំបើមានភ្លៀងធ្លាក់​ ព្រោះគ្រឹះអគារបានខូចហើយ

(វីដេអូ) សំងំៗ អ្នកម៉ាក់វ័យក្មេង វីរៈ និច្ច ត្រៀមស្វាគមន៍សមាជិកថ្មី ខណៈកូនប្រុសច្បងអាយុជាង ២ ឆ្នាំ

តួអង្គព្រះពុទ្ធ តារាសម្ដែងបូលីវូដដ៏ល្បីនៅឥណ្ឌា បង្ហាញវត្តមានលើទឹកដីកម្ពុជាជាថ្មី ចុះចតនៅព្រលានតេជោ រួចប្រាប់ពីអារម្មណ៍ពេញចិត្តទាំងញញឹម

ព័ត៌មានបន្ថែម

យុគ ៩ ពិតៗ! នាយ Sorayuth អ្នកអានព័ត៌មានថៃ ដែលមានអណ្ដាតចេះតែគន្លាស់លាបពណ៌ខ្មែរតាមទូរទស្សន៍ បានធ្លាក់ខ្លួនឈឺចូលពេទ្យ

ធ្ងន់-កហើយ! ស្ថានភាពកន្លែងបាក់ស្រុតផ្លូវនៅបាងកក ត្រូវអភិបាលក្រុងទម្លាយថាមិនអាចដោះស្រាយបានភ្លាមៗទេ ព្រោះមានបញ្ហាធំមួយពិបាកកែខៃ

វិស្វករថៃបុកពោះបារម្ភថា អគារប៉ុស្តិ៍ប៉ូលិសមានតាំងរូបស្ដេចថៃនៅចំណុចព្រះធរណីស្រូប អាចនឹងបាក់រលំបើមានភ្លៀងធ្លាក់​ ព្រោះគ្រឹះអគារបានខូចហើយ

ក្រុមហ៊ុន Apple លុបចោលពាណិជ្ជកម្មដៃចាប់កាន់ iPhone Air នៅកូរ៉េខាងត្បូង ក្រោយផ្ទុះប្រតិកម្មពីប្រុសៗថា ជាការមាក់ងាយទំហំអាអូនតូចពួកគេ

ត្រៀមខ្លួនចាប់យកលាភ! ចូលខែថ្មី «ខែតុលា» គ្រូចិនសែម៉ុង ថា ឆ្នាំ ៣ នេះនឹងហេងខ្លាំង ឯឆ្នាំ ៣ នេះមិនសូវល្អទេ

ធ្លាប់ឃើញបង្ហាញតែម្ហូប! ពេលនេះ ស្រីផាច សុំបង្ហាញមុខគូស្នេហ៍ម្ដង អបអរខួបស្រឡាញ់គ្នា ២ ឆ្នាំ

ករណីព្រះធរណីស្រូបមិនទាន់ឱ្យថៃបាត់ភ័យផង ពេលនេះអាជ្ញាធរថៃប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនពីឥទ្ធិពលព្យុះ Ragasa មកដល់ថ្ងៃនេះ និង ស្អែក

ចេញហើយ! ខេត្ត Top 5 មានភ្ញៀវបុកទៅលេងច្រើនជាងគេពេលបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ខណៈម្ចាស់ជើងឯកគឺខេត្តល្បីមួយនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ