កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅឯប្រទេសថៃ មានករណីអភិបាលស្រុកមួយ បាន Surprise កូនចៅ ដោយហៅប្រជុំទាំងអស់គ្នា ហើយស្រាប់តែបិទទ្វារពិនិត្យទឹកនោម មានអីចុងក្រោយរកឃើញថាមានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៥ នាក់ រួចក៏ធ្វើការបណ្តេញចេញភ្លាមៗ។
តាមព័ត៌មានបានឱ្យដឹងថា អភិបាលស្រុកខាងលើនេះ ជាអភិបាលប្រចាំស្រុក Song Phi Nong ខេត្ត Suphan Buri ។ អភិបាលស្រុកបានធ្វើការហៅកូនចៅបុគ្គលិកមន្រ្តីក្រោមបង្គាប់ទាំងអស់ចំនួន ២០២ នាក់មកប្រជុំ ហើយក៏បានឱ្យធ្វើតេស្តទឹកនោមពិនិត្យសារធាតុញៀនភ្លាមៗទាំងអស់គ្នា ដោយមិនផ្តល់ដំណឹងជាមុនឡើយ គឺស្របតាមគោលនយោបាយ «គ្មានគ្រឿងញៀន គ្មានអ្នកចែកចាយ» របស់រដ្ឋាភិបាលថៃ។
ក្នុងនោះដែរ ក្នុងចំណោមបុគ្គលិកចំនួន ២០២ នាក់នោះ តាមលទ្ធផលបានបង្ហាញថាមានបុគ្គលិកចំនួន ៥ នាក់ ដែលធ្វើការនៅក្នុងសាលាក្រុងមួយក្នុងស្រុក Song Phi Nong មានវិជ្ជមានសារធាតុញៀននៅក្នុងខ្លួន។ ដោយឡែក ខាងសាលាក្រុងក៏បានធ្វើការបញ្ឈប់បុគ្គលិកទាំង ៥ នាក់នោះភ្លាមៗផងដែរ៕
ប្រភព៖ Khaosod