ផ្ទុះការជជែករិះគន់ច្រើន ស្កាលេត នឹងចេញកែតម្រូវចំណុចខ្វះខាត ពាក់ព័ន្ធការផលិតវីដេអូនិទានរន្ធ./ត់ នៅរីស៊តក្នុងខេត្តកោះកុង

Share This

អ្នកនិយមតាមដានវិស័យសិល្បៈ ច្បាស់ជាបានស្គាល់មកហើយតារាស្រី ស្កាលេត ប៊ី ដោយបច្ចុប្បន្ន នាងបានវិវត្តន៍ខ្លួនមកធ្វើជាអ្នកផលិតមាតិកាមួយរូបដ៏មានប្រជាប្រិយភាព។ ក្នុងនោះ មាតិកា ដែល ស្កាលេត បានផលិត គឺពាក់ព័ន្ធនឹងរឿងរន្ធត់ផងដែរ។

ដោយឡែក ថ្មីៗនេះ កញ្ញា ស្កាលេត បាន និង កំពុងទទួលបានការបញ្ចេញមតិពីសំណាក់អ្នកទស្សនាមួយចំនួន នូវវីដេអូចុងក្រោយរបស់នាង ដែលនិយាយពាក់ព័ន្ធនឹងរឿងរន្ធត់មួយ នៅរីស៊តក្នុងខេត្តកោះកុង។

ក្នុងនោះ មហាជនមួយចំនួនតូចបានលើកឡើងថា កញ្ញា ស្កាលេត មិនគួរបញ្ចេញឈ្មោះចំៗពេក ព្រោះវាមិនចំណេញដល់វិស័យទេសចរណ៍។ រីឯខ្លះទៀតបានលើកឡើងថា បើទោះជាកញ្ញា មិនបានបញ្ចេញឈ្មោះចំក្តី ប៉ុន្តែខេត្តកោះកុង មានរីស៊តមិនច្រើននោះទេ ដូច្នេះអាចនឹងធ្វើឱ្យភ្ញៀវទេសចរណ៍មានការខ្លាច មិនហ៊ានទៅកម្សាន្តជាដើម។

ស្របពេលនឹងមានការរិះគន់ខាងលើ ក៏មានមហាជនជាច្រើនបានបញ្ចេញមតិថា ការ reviews រឿងបែបរន្ធត់ពីតំបន់នានារបស់កញ្ញា ស្កាលេត គឺដូចជាមិនមានអ្វីខុស ឬក៏ប៉ះពាល់នោះឡើយ ពោលគឺមានអ្នកចូលចិត្តទស្សនាការអត្ថាធិប្បាយរឿងរន្ធត់របស់នាងច្រើន។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានមតិរិះគន់ និង សរសើរពីការផលិតទន្ទឹមគ្នានោះ កញ្ញា ស្កាលេត ក៏បានចេញមកបង្ហោះសំណេរជាសាធារណៈ​ និង កែតម្រូវនូវការខ្វះខាតរបស់ខ្លួនថា៖ «សួស្ដី និងជម្រាបសួរដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីគោរព នាងខ្ញុំមានសារ ជាសាធារណៈ ដើម្បីជម្រាបជូនដល់បងប្អូន។ ជាក់ស្ដែង មាតិកាលើផេកនេះ ត្រូវបានបង្កើតឡើង ៥-៦ ឆ្នាំហើយ ដើម្បីចែករំលែកបទពិសោធផ្សេងៗ រួមទាំងបទពិសោធរបស់ប្រិយមិត្ត។ យ៉ាងណាមិញ ថ្មីៗនេះយើងខ្ញុំឃើញថា មានមតិយោបល់ជាច្រើនទាក់ទងនឹងការហៅឈ្មោះផ្សេងៗក្នុងការនិទានរបស់យើងខ្ញុំ ដែលទោះបីជាយើងខ្ញុំព្យាយាមប្រយ័ត្នយ៉ាងណាក៏នៅតែមានចំណុចខ្វះខាត។ ត្រង់នេះដែរ យើងខ្ញុំនឹងធ្វើការកែតម្រូវ និង ធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងការធ្វើមាតិការបស់យើងខ្ញុំ។ មួយវិញទៀត ឆ្លៀតឱកាសនេះ យើងខ្ញុំសូមសម្ដែងការអរគុណដល់បងប្អូន​ប្រិយមិត្ត​ដែលតែងតែស្រលាញ់រាប់អាន និង គាំទ្រមាតិការបស់យើងខ្ញុំតាំងពីដើមមកដល់ពេលនេះ។ ដោយក្តីគោរព និងការរាប់អាន!»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ