ពិតជាហេតុការណ៍ដ៏គួរឱ្យស្លុតអារម្មណ៍មិនតិចឡើយ ដោយកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ជើងហើរ Jeju Air ដែលបានហោះពីប្រទេសថៃទៅកាន់ប្រទេសកូរ៉េខាងត្បូង បានផ្ទុះឆេះខណៈពេលចុះចត ដែលបណ្តាលឱ្យមនុស្ស ១៧៩ បានបាត់បង់ជីវិត និង នៅរស់បានតែ ២ នាក់ប៉ុណ្ណោះ។

យ៉ាងណាមិញ ទាក់ទងនឹងនេះ មានរឿងរ៉ាវរបស់ស្រ្តីជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកបាត់បង់ជីវិតចំនួន ១៧៩ នាក់ បានធ្វើឱ្យមហាជនកាន់តែរំជួលចិត្តអាណិតមួយកម្រិត។ តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានជំងឺមហារីកក្រពះដំណាក់កាលទី ៣ តែក៏ខំព្យាយាមព្យាបាលចំនួន ១ ឆ្នាំពេញ រហូតដល់យកឈ្នះវាបាន។ ក្រោយមកស្រ្តីរូបនេះ ក៏បានធ្វើដំណើរទៅលេងប្រទេសថៃជាមួយមិត្តភក្តិ ដើម្បីជាការជប់លៀងអបអរក្នុងឈ្នះជំងឺនេះបាន ហើយក៏បានត្រឡប់ទៅវិញតាមជើងហោះហើរ Jeju Air នេះ ជាអកុសលក៏ប្រទះឧប្បទ្ទវហេតុស្លាប់តែម្តង។

ដោយឡែក ស្រ្តីរូបនេះបានបន្សល់ទុកឱ្យកូនប្រុសវ័យ ២២ ឆ្នាំ និង កូនស្រីវ័យ ១៥ ត្រឹមតែក្តីសោកស្តាយ និង អាឡោះអាល័យ ដោយគិតថាម្តាយបានជាពីជំងឺ និង បានរស់ជួបជុំគ្នាវិញហើយ មិនគួរណាម្តាយត្រូវមកអស់ជីវិតត្រឹមមួយប៉ព្រិចភ្នែកដូច្នេះសោះ៕



ប្រភព៖ Khaosod