ណាត់គ្នាទៅ! ថ្ងៃសៅរ៍នេះ នៅទូតបារាំង នឹងបើកទ្វារឱ្យចូលទស្សនាដោយសេរី មួយថ្ងៃពេញ ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច

Share This

ជាដំណឹងល្អមួយសម្រាប់បងប្អូនដែលមានបំណងចង់ចូលទស្សនាស្ថានទូតបារំាងប្រចាំកម្ពុជា នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ ខានស្អែកនេះ ស្ថានទូតបារំាងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជន ចូលទស្សនាដោយសេរី ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។

ព្រឹត្តិការណ៍នេះដែរ នឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត ៥ ហិកតា ដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយ សម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។ ឧទ្យាននេះមានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ ២០០ ដើម សិ្ថតក្នុង ៥០ ប្រភេទខុសៗគ្នា និង ពពួកសត្វចម្រុះជាង ២៥០ ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និង សត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗនេះ។ ទិវានេះ អនុញ្ញាតឱ្យសាធារណជនចូលទៅទស្សនាស្វែងយល់ អំពីទីកន្លែងនានាដែលជាធម្មតាត្រូវបានបិទមិនឱ្យចូលទស្សនា។

ការទស្សនាស្ថានទូតបារាំង ធ្វើឡើងដោយមិនគិតថ្លៃ និង ពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ក្នុងនោះផងដែរ ដោយសារហេតុផលសន្តិសុខ ដូច្នេះកាបូបធំៗ និង សម្ភារៈដែលអាចបង្កគ្រោះថ្នាក់ គឺមិនអនុញ្ញាតឱ្យយកចូលស្ថានទូតទេ។ ស្ថានទូតបារាំងរក្សាសិទ្ធិក្នុងការបន្ថយម៉ោងទស្សនា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។ បន្ទាប់ពីទិវានេះ ឧទ្យានស្ថានទូតនឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀត គឺនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័រណ៍ផ្សារបារាំង៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សម្បូរណាស់សម័យឥលូវ! អត់ទេ តែបន្លំធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះរហូតក្លាយជាបំណុល ជំពាក់គេជុំទិស

ទើបរៀបការមិនបាន ១ ឆ្នាំផង ប្តីប្រពន្ធមួយគូដាក់ពាក្យប្តឹងលែងលះគ្នាវិញ ដោយសារឆ្កែឆ្មាចិញ្ចឹមក្នុងផ្ទះ ចេះតែឈ្លោះគ្នាខ្លាំងពេក

សល់ ៤ ថ្ងៃទៀតសែនព្រះខែ! នៅចិនច្នៃនំសែនលោកខែថ្មី រសជាតិចង្រិត អ្នកញ៉ាំរួចផ្ដាំថា បើមិនបានសាក អាចនឹងស្ដាយក្រោយ

ជិតផុតថ្ងៃទទួលពាក្យហើយ! សាលាមធ្យមវិចិត្រសិល្បៈ កំពុងចែកពាក្យប្រឡងរើសសិស្សចូលរៀនឥតគិតថ្លៃ លើឯកទេស ៥ មុខនេះ

បាតុភូតផ្គររន្ទះ ភ្លៀង និង ខ្យល់បោកបក់ខ្លាំង អាចកើតមានលើកម្ពុជា ចាប់ពីថ្ងៃនេះ ដោយសាររងឥទ្ធិពលពីព្យុះទី២១ ឈ្មោះ «ម៉ាតម៉ូ»

ព័ត៌មានបន្ថែម

សម្បូរណាស់សម័យឥលូវ! អត់ទេ តែបន្លំធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះរហូតក្លាយជាបំណុល ជំពាក់គេជុំទិស

ទើបរៀបការមិនបាន ១ ឆ្នាំផង ប្តីប្រពន្ធមួយគូដាក់ពាក្យប្តឹងលែងលះគ្នាវិញ ដោយសារឆ្កែឆ្មាចិញ្ចឹមក្នុងផ្ទះ ចេះតែឈ្លោះគ្នាខ្លាំងពេក

ជិតផុតថ្ងៃទទួលពាក្យហើយ! សាលាមធ្យមវិចិត្រសិល្បៈ កំពុងចែកពាក្យប្រឡងរើសសិស្សចូលរៀនឥតគិតថ្លៃ លើឯកទេស ៥ មុខនេះ

បាតុភូតផ្គររន្ទះ ភ្លៀង និង ខ្យល់បោកបក់ខ្លាំង អាចកើតមានលើកម្ពុជា ចាប់ពីថ្ងៃនេះ ដោយសាររងឥទ្ធិពលពីព្យុះទី២១ ឈ្មោះ «ម៉ាតម៉ូ»

នាំប្រផ្នូលមិនស្រួលទេ! នៅថៃ មានករណីបាក់ស្រុតផ្លូវមួយកន្លែងទៀតហើយ អ្នកស្រុកកាន់តែភ័យខ្លាចកើតជាគ្រោះធំ

មិនមែនចេះតែសែនៗទេ! តាមពិត «បុណ្យសែនព្រះខែ» អាចនាំគ្រួសារជួបនូវផលសំខាន់ៗ ៤ យ៉ាងនេះ

ប្តីៗឈប់ឆ្ងល់ទៅ ការទើបបាន ១ ខែ ប្រពន្ធមានផ្ទៃពោះ ដល់ទៅពិនិត្យឃើញអាយុកូន ១ ខែកន្លះ ប្តីឆ្ងល់ថាជាកូនខ្លួន ឬ មិនមែន តស់! មកដឹងការពិតនេះ

ដឹងរឿងខ្លះហើយ! សាក្សីមើលឃើញ បុរស និង ស្ត្រីប្រតា-យប្រត-ប់គ្នានៅម្ដុំច្បារអំពៅ រួចឡើងជិះម៉ូតូគេចបាត់ ប៉ូលិសបញ្ជាក់ថា មិនមែនជាករណីប្ល.ន់ម៉ូតូទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ