ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok មួយចំនួន ច្បាស់ជាបានឃើញមកហើយនូវវីដេអូ Reviews នានា របស់យុវជនមួយរូបមានគណនីឈ្មោះថា Chen Ra Dee ដែលកំពុងផ្ទុះការចាប់អារម្មណ៍។
វីដេអូ Reviews របស់យុវជនរូបនេះ ដែលឆក់បានការចាប់អារម្មណ៍ និង ទស្សនាពីសំណាក់អ្នកលេងបណ្តាញសង្គម Tik Tok នោះ ព្រោះតែគេនិយម Reviews ដោយប្រើពាក្យក្រៀមភាសា និង និយាយបែបកំប្លែងស្ងួត។
លើសពីនោះ អ្វីដែលធ្វើឱ្យអ្នកទស្សនាវីដេអូយុវជន Chen Ra Dee ហើយ ច្រើនតែលើកឡើងថា យុវជនរូបនេះ និយាយពាក្យពិត ចំៗចេញពីចិត្ត ដោយភាគច្រើនមិនសូវនិយាយប្រូម៉ូតផលិតផលទេ តែនិយាយបែបកំប្លែងស្ងួតទៅវិញ។
គួរជម្រាបថា យុវជន Chen Ra Dee ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ដំបូងឡើយ នៅពេលលោsក Reviews ផលិតផលក្នុងហាងមួយ ដែលលោកជាបុគ្គលិក។ ក្រោយមក Ra Dee ក៏បានបញ្ចប់ការងារនៅហាងនោះ និង ទទួលបានការពេញចិត្តពីបណ្តាហាង និង ម្ចាស់ផលិតផលផ្សេងៗឱ្យលោក Reviews ជាបន្តបន្ទាប់៕