កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសឥណ្ឌូនេស៊ី មានករណីបាក់អគារសិក្សាមួយកន្លែង ដែលបណ្តាលឱ្យសិស្ស ១ នាក់បាត់បង់ជីវិត និងជាង ៦០ នាក់ទៀតកំពុងតែជាប់នៅក្រោមបំណែកអគារ។
តាមព័ត៌មានបានឱ្យដឹងថា អគារខាងលើនេះ ជាអគារនៅក្នុងសាលាឥស្លាម Alkosini Boarding School នៅទីក្រុង Sidoarjo ភាគខាងកើតកោះជ្វា ប្រទេសឥណ្ឌូនេស៊ី។ អគារនេះមានកម្ពស់ ២ ជាន់ ជាអគារដែលកំពុងស្ថិតក្នុងការសាងសង់បន្ថែម ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ហើយបានបាក់រលំកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ខណៈសិស្សៗកំពុងតែផ្តុំធ្វើពិធីបួងសួងទៅតាមសាសនា។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងទៀតថា មានសិស្សប្រុសម្នាក់អាយុ ១៣ ឆ្នាំ បានបាត់បង់ជីវិត ព្រមទាំងមានមនុស្សដល់ទៅជាង ១០០ នាក់ ហើយប្រហែលជា ៦៥ នាក់ទៀតបានកំពុងតែជាប់នៅក្រោមបំណែកអគារ។ យ៉ាងណាមិញ មកទល់ពេលនេះ អាជ្ញាធរបានចុះអន្តរាគមន៍ជួយសង្រ្គោះអ្នកនៅជាប់ក្នុងអគារបាន ៨ នាក់ហើយ ហើយក៏កំពុងតែស្វះស្វែងបង្កើតកម្លាំងជួយបន្ថែមទៀតផងដែរ៕