គិតត្រឹមយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថានភាពទឹកទន្លេនៅក្នុងភូមិសាស្ត្រកោះនរា បានស្រកទៅបន្តិច ប៉ុន្តែនៅបន្តជន់លិចផ្លូវថ្មើរជើង និង តូបលក់ដូររបស់អាជីវករមួយចំនួនបន្តិចបន្តួច នៅតាមច្រាំងទន្លេក្នុងកោះនរា ដោយសារភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា។
យ៉ាងណាមិញ យោងតាមព្រឹត្តិបត្រព័ត៌មានដែលចេញដោយក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹកនៅម៉ោង ៧ ព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ ស្ថានភាពទឹកទន្លេនៃស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននឹងកំពុងឡើងជាបន្តបន្ទាប់។
ខាងក្រោមនេះជាទិដ្ឋភាពទឹកទន្លេ នៅកោះនរា នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ៖
ប្រភពរូបភាព ៖ Fresh News Daily