ថ្ងៃមុនញញឹមជាមួយគ្នា តែឥលូវបែរជាទឹកភ្នែក! រូបភាព ចែគេន និង ស្វាមីកាលនៅជួបជុំ ជីវិតមានសុភមង្គលណាស់
ភាពឈឺចាប់បណ្ដាលមកពីការបាត់បង់ស្វាមីជាទីស្រឡាញ់របស់អ្នកលក់អនឡាញ ចែគេន ដែលត្រូវជាបងស្រីអតីតតារាចម្រៀង យ៉ុង ចាន់កន្និកា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានក្ដីអាណិតអាសូរដល់រូបនាង និង កូនជាពន់ពេក។
ខណៈពេលនេះ ចែគេន ម្ចាស់ហាងកណ្ណិកាសាទ្បន កំពុងចាត់ចែងធ្វើបុណ្យសពស្វាមីតាមប្រពៃណី ដែលមានឈ្មោះថា លោក សំ ករុណា ជាមន្រ្តីប៉ូលិសមួយរូប នៅវត្តអង្គមេត្រី ក្បែរគុកព្រៃស ដោយមូលហេតុនៃការស្លាប់របស់ស្វាមី ចែគេន គឺបណ្ដាលមកពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរវត្តម្នៀត។
បន្ទាប់ពីស្វាមីលាចាកលោកទៅគ្មានថ្ងៃត្រឡប់ ស្រាប់តែថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែនឹកអាណិត ចែគេន ខ្លាំងឡើង ក្រោយឃើញរូបភាពកាលនៅជួបជុំគ្នាយ៉ាងផ្អែមល្ហែម ពោរពេញដោយសុភមង្គលរបស់ ចែគេន និង ស្វាមី។ យ៉ាងណាមិញ រូបភាពយ៉ាងមានសុភមង្គលរបស់ ចែគេន និង ស្វាមី បានត្រឹមក្លាយទៅជាអនុស្សាវរីយ៍ និង ការចងចាំល្អតែប៉ុណ្ណោះ៕