កសិករឆ្នាំនេះកាន់តែមានទឹកចិត្តហើយ! គោឧសភរាជ បង្ហាញថាឆ្នាំនេះ កសិផល ៣ ប្រភេទនឹងទទួលបានផលល្អប្រសើរ

Share This

នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ គឺជាថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលនៅក្នុងព្រះរាជពិធីឆ្នាំនេះ គោឧសភរាជបរិភោគ ស្រូវ ៩៥ ភាគរយ ពោត ៩៥ ភាគរយ និង សណ្តែក ៨០ ភាគរយ ខណៈតាមការបរិភោគនេះ បង្ហាញថាឆ្នាំម្សាញ់នេះ ស្រូវ ពោត និង សណ្តែក នឹងទទួលបានផលល្អប្រសើរ។

គួរឱ្យដឹងផងដែរថា បន្ទាប់ពីបានច្រត់ព្រះនង្គ័ល ៣ ជុំរួចហើយនោះ ព្រាហ្មណ៍ព្រះរាជគ្រូ បានសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧ យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១ តុ គ្រាប់សណ្ដែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ល្ង ១ តុ ស្មៅស្រស់ ១ តុ ទឹក ១ តុ ស្រា ១ តុ។

ក្នុងនោះ តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែលកាន់នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង ៧ យ៉ាង។ ដឹកទៅជិតរបស់ ៧ យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្តបរិភោគ អ្វីក៏បរិភោគទៅ គេមិនបង្ខំឱ្យបរិភោគចំពោះអាហារណានីមួយៗទេ កាលព្រះគោ បរិភោគអ្វីមួយយ៉ាង ឬ ពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ។

ឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោបរិភោគអ្វី ក៏ទាយថា ក្នុងឆ្នាំនេះ៖ របស់នោះសម្បូរប្លែក តែបើបរិភោគស្មៅទាយថា នឹងកើតជំងឺគោ បើបរិភោគស្រានឹងកើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន៕

ប្រភព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ជួបឬនៅបុគ្គលិកអែបអប? នេះជាហេតុផលដែលពួកគេជ្រើសរើសការអែបអប ធ្វើខ្លួនដូចអ្នកម្នាង អាមាត្យ ជាជាងប្រើសមត្ថភាពពិត

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

ព័ត៌មានបន្ថែម

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ