ប្រកួតលើទឹកដីគេមិនអាចលំៗទេ! ហ្វីយ៉ាតា ត្រៀមដល់ទៅ ៦៣ ឈុត យកទៅប្រកួត Miss Universe នៅថៃ

Share This

ពិតណាស់ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យលំដាប់អន្តរជាតិ Miss Universe 2025 លើកទី ៧៤ បានប្រកាសជាផ្លូវការហើយនូវដំណើរការប្រកួត ដែលនឹងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុននេះ។

ងាកមកមើលបវរកញ្ញាកម្ពុជា Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា វិញ ស្របពេលកម្មវិធីអន្តរជាតិប្រកាសជាផ្លូវការនៃដំណើរការប្រកួត ក៏បានឃើញបណ្ដាញសង្គមរបស់នាង និង វីដេអូកិច្ចសម្ភាសបានប្រកាសឱ្យដឹងថា នាងបានសម្រេចចិត្តជាផ្លូវការថានឹងទៅតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ MU 2025 នៅប្រទេសថៃ។

លើសពីនេះ ដ្បិតតែមានការព្រួយបារម្ភខ្លាំងពីមហាជនអ្នកគាំទ្រកម្ពុជាចំពោះសុវត្ថិភាពរបស់បវរកញ្ញារូបនេះ ក្នុងការទៅប្រកួតនៅប្រទេសថៃ តែសម្រាប់អ្នកនាង ហ្វីយ៉ាតា នៅតែបង្ហាញការតាំងជំហរយ៉ាងហ្វាហាប់ មោះមុតបំផុតក្នុងការយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិនេះឱ្យបាន ទោះត្រូវជួបនឹងឧបសគ្គបែបណាក៏ដោយ។

យ៉ាងណាមិញ ក្រោយប្រកាសសម្រេចចិត្តទៅប្រកួតជាផ្លូវការ ពេលនេះ បវរកញ្ញា ហ្វីយ៉ាតា ក៏កំពុងស្វះស្វែងត្រៀមខ្លួនយ៉ាងសកម្ម ទាំងសមត្ថភាព និង ការរៀបចំខ្លួន ក៏ដូចជាឈុតសម្លៀកបំពាក់ផ្សេងៗត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិនេះ។

ក្នុងនោះ ក៏បានឃើញហ្វេសប៊ុករបស់អ្នកនាង ហ្វីយ៉ាតា បង្ហោះពីការត្រៀមខ្លួនរួចរាល់ ដែលអ្នកនាងបានត្រៀមឈុតរហូតដល់ទៅ ៦៣ ឈុតសម្រាប់ស្លៀកក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិដ៏អស្ចារ្យនេះ មិនឱ្យចាញ់បវរកញ្ញាមកពីប្រទេសដទៃឡើយ។

សារនោះ MUC 2025 រូបនេះ បានរៀបរាប់ថា​ ៖ «1000 រឿងត្រូវរៀបចំ ចាត់ចែង ពេលក៏មិនច្រើន គេងមិនលក់ទេ តែគ្រប់យ៉ាងត្រូវតែរួចរាល់.. គម្រោងតែ 60 ឈុតទេ តែឥឡូវ confirm បាន 63 ឈុតហើយ.. នៅរឿងឆ្វេង ស្ដាំផ្សេងៗទៀត.. អ្វីដែលត្រូវការពីអ្នកទាំងអស់គ្នា គឺកម្លាំងចិត្ត»៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បានថ្នាក់លើបើកដៃ Gun Jompalang កាន់តែលែងញញើត យកលេសធ្វើបុណ្យ Halloween ឱ្យទាហានថៃ តែងខ្មោចព្រាយបិសាច លែងស្គាល់ពាក្យថា សីលធម៌

ដូចក្នុងកុន! ធ្លាប់ជួយជីវិតខាងស្រីពីដៃឪពុកកំណាច ទេសកាលអី ១២ ឆ្នាំក្រោយបានធ្វើការកន្លែងតែមួយ ប្ដូរពីអ្នកមានគុណក្លាយជាប្ដីវិញ

តូចសាមញ្ញ តែល្បីដល់អន្តរជាតិ! ផ្ទះឈើខ្មែររបស់ចុងភៅណាក់ ត្រូវបានសារព័ត៌មានអង់គ្លេសដ៏ល្បី បញ្ចូលក្នុងបញ្ជីសណ្ឋាគារល្អបំផុតនៅកម្ពុជា

វាសនាមើលមិនឃើញ! មុខមាត់ខុសប្រក្រតីព្រោះជំងឺម្យ៉ាង តែអាចក្លាយជាម៉ូឌែល ដើរបង្ហាញម៉ូដឱ្យម៉ាកល្បីលំដាប់អន្តរជាតិ រកលុយបានទាំងខ្ទាស់

ក្ដៅគគុកជាថ្មីនៅចិន! មានបុគ្គលម្នាក់ អះអាងថាបានចាយលុយ ១០ ម៉ឺនដុល្លារ ទិញវីដេអូគេធ្វើទា.រុណ/កម្មលើ Yu Menglong ពី Dark Web

ព័ត៌មានបន្ថែម

ក្ដៅគគុកជាថ្មីនៅចិន! មានបុគ្គលម្នាក់ អះអាងថាបានចាយលុយ ១០ ម៉ឺនដុល្លារ ទិញវីដេអូគេធ្វើទា.រុណ/កម្មលើ Yu Menglong ពី Dark Web

(វីដេអូ) អាការគួរឱ្យបារម្ភខ្លាំង! សិល្បករបុរាណវ័យក្មេង ណាឃីម បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រៅប្រទេសព្រឹកមិញ

មានអ្នកកាន់ជើងម្ខាងៗ! បូរ៉ា បេក្ខជន MasterChef ធ្លោយមាត់និយាយរឿងក្រៅឆាកមួយ ក្រោយផ្ទុះការប្រតិកម្មប្រើពាក្យអសុរោះដាក់មនុស្សចាស់

(វីដេអូ) ផ្ទុះការវែកញែកខ្លាំង! បេក្ខជន បូរ៉ា ប្រើពាក្យអសុរោះគ្មានសីលធម៌លើបេក្ខនារី លក្ម្សី ក្នុងកម្មវិធី MaterChef Cambodia រដូវកាលទី ៤

កាន់តែស៊ីជម្រៅ! All3rgy បើកចិត្តលាតត្រដាងគ្រប់យ៉ាង ពិសេសពាក់ព័ន្ធពាក្យ «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា»

ឪពុកក្មេក ខាយ ទម្លាយពីមិត្តភាពកាលស្គាល់គ្នាដំបូងជាបងប្អូនសោះ ក្រោយមកប្រែជាកូនប្រសាវិញ

សម័យក៏ចេះ បុរាណក៏ប្រសប់! ស៊ឹម ស្រីនិច ក្ដោបបានតំណែងជាតួឯកស្រីក្នុងទស្សនីយភាពល្ខោនបាសាក់លើកដំបូង

ផ្អើលនៅវៀតណាម! DJ ស្រីល្បីឈ្មោះម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន ករណីលក់ថ្នាំសម្រកទម្ងន់ក្លែងក្លាយ ប៉ះពាល់សុខភាពអតិថិជនធ្ងន់ធ្ងរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ