លើកដំបូង! វណ្ណដា ទទួលបានឱកាសបានជួបស្ត្រីទី ១ កម្ពុជា ​ក្រោយបរិច្ចាគក្នុងមូលនិធិ «១ ម៉ឺនរៀល ១ ម៉ឺននាក់»

Share This

កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានរៀបចំពិធីសំណេះ សំណាលជាមួយសិល្បករ សិល្បការិនី និង បុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមជាច្រើននាឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥។

អ្វីដែលចាប់អារម្មណ៍ អ្នកគាំទ្រក៏បានឃើញវត្តមានចូលរួមរបស់តារាប្រុសស្រី និង ថ្នាក់ដឹកនាំរបស់ផលិតកម្មបារមី ក៏បានចូលរួមក្នុងសំណេះសំណាលខាងលើ ដោយរួមមានកំពូលតារាចម្រៀងរ៉េប វណ្ណដា, លោក នរិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង CEO ព្រមទាំងនាយកប្រតិបត្តិរបស់ផលិតកម្មបារមី កញ្ញា Laura ប្អូនប្រុស ព្រមទាំងអ្នកម្តាយផងដែរ។

ដោយឡែក មុននឹងជំនួបនៃពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និង បុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមរវាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និង ជាអ្នកផ្តួចផ្តើមមូលនិធិនេះ តារាចម្រៀងរ៉េប វណ្ណដា ក៏បានធ្វើការចូលរួមបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដូចគ្នាចំនួន ១០ លានរៀន រីឯផលិតកម្មបារមីចំនួន ៤០ លានរៀល។

ម្យ៉ាងវិញទៀត ក្រោយពិធីសំណេះសំណាល ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយនោះ តារាចម្រៀងរ៉េប វណ្ណដា និង ក្រុមការងារផលិតកម្មបារមី ក៏បានអញ្ជើញទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ទៀតផង។

គួរជម្រាបថា យុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» គឺមានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ឱ្យកាន់តែផុសផុល និង សកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និង ក្នុងស្មារតី «ខែ្មរជួយខ្មែរ»។ ការរៀបចំយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» នេះក៏ជាការចូលរួមអបអរសាទរ «ទិវាកុមារអន្តរជាតិ ១ មិថុនា» និង ដើម្បីជាការរំឭកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ