កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញម្ចាស់បទ «ទុយមុយ» លោក ភីស៊ែន បានបង្ហាញវីដេអូក្រៅឆាកថតរូប Pre-wedding នឹងនារីស្រស់សោភាម្នាក់។
យ៉ាងណាមិញ ក្រោយពីទម្លាយវីដេអូនោះហើយ កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ ភីស៊ែន បានដឹកដៃភរិយារៀបការហើយ ដោយពិធីមង្គលការរបស់តារាចម្រៀង Original Song រូបនេះ រៀបចំយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់បំផុត។
ក្នុងនោះ ពិធីមង្គលការរបស់ ភីស៊ែន បានរៀបចំឡើងនាពេលល្ងាចនៅឯទីតាំងមួយកន្លែងនៅម្តុំកោះនរាហ៍ និង មានការអញ្ជើញភ្ញៀវចូលរួម សុទ្ធសឹងតែជាអ្នកស្និទ្ធស្នាលប៉ុណ្ណោះ៕