នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ មន្ទីរទេសចរណ៍ខេត្តកែប បានជូនដំណឹងឱ្យបានដឹងថា ចាប់ពីពេលនេះតទៅ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលទៅសម្រាកលម្ហែកម្សាន្ត នៅឆ្នេរកែប អាចប្រើប្រាស់ WiFi ដែលទើបតែបំពាក់ថ្មី ដោយឥតគិតថ្លៃ (Free WiFi)។
ចំពោះ WiFi ដែលមានបំពាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃ នៅឆ្នេរកែបនេះ មានឈ្មោះ Username : Kep Beach និង password : freewifi1234 ដែលក្នុងនោះលោកអ្នកក៏អាចធ្វើការស្គេនតាមរយះ QR code នៅជាប់សរសដែលបានបិតនៅបរិវេណឆ្នេរផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះ ខាងមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ឱ្យដឹងបន្ថែមថា ចំពោះផ្សារក្តាមវិញ គឺក្រុមហ៊ុននឹងតំឡើងក្នុងពេលឆាប់ៗនេះ៕