វេបសាយមួយទម្លាយថារៀងរាល់ឆ្នាំ លោក គីម ជុងអ៊ុន តែងប្រមូលស្រីក្រមុំព្រហ្មចារី ២៥ នាក់ ធ្វើស្នំបម្រើក្តីសុខផ្ទាល់ខ្លួន
ថ្មីៗនេះ សារព័ត៌មានមួយបានទម្លាយពីរឿងរ៉ាវរបស់លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង ដែលតែងតែប្រមូលមនុស្សស្រីព្រហ្មចារី ២៥ នាក់ជារៀងរាល់ឆ្នាំ ដើម្បីយកទៅបង្កើតជាក្រុម សម្រាប់បម្រើក្តីសុខរបស់ខ្លួន។
តាមរយៈ Yeonmi Park ដែលជាអតីតជនជាតិកូរ៉េខាងជើង ដែលបានភៀសខ្លួនចេញពីប្រទេសបានឱ្យដឹងថា មនុស្សស្រីទាំងនេះភាគច្រើនជាក្មេងស្រីវិទ្យាល័យ។ ក្នុងនោះការរើសនេះ ដំបូងឡើយគេមើលលើរូបសម្បត្តិ និង ទឹកចិត្តដែលពួកនាងស្រឡាញ់ស្មោះត្រង់ជាមួយប្រទេស ហើយគេនឹងមើលឋានៈគ្រួសារផងដែរ បើសិនជាគ្រួសារពួកនាងមានសមាជិកដែលធ្លាប់រត់គេចពីប្រទេស ឬ មានញាតិមិត្តនៅប្រទេសផ្សេងៗ នោះប្រាកដជាមានបញ្ហាហើយ។ លើសពីនេះទៀត ពួកនាងនឹងត្រូវគេពិនិត្យយ៉ាងល្អិតល្អន់ទៅលើសុខភាពរាងកាយ ជាពិសេសគឺព្រហ្មចារី ប៉ុន្តែស្នាមតូចៗមួយចំនួននៅលើរាងកាយ ក៏អាចធ្វើឱ្យអស់សិទ្ធិក្នុងការជ្រើសរើសផងដែរ។
យ៉ាងណាមិញ តាមព័ត៌មានឱ្យដឹងទៀតថា ភាគច្រើនអាណាព្យាបាលតែងតែចង់ឱ្យកូនស្រីរបស់ខ្លួនត្រូវបានគេជ្រើសរើស ព្រោះអាចជួយសម្រួលដល់បន្ទុកគ្រួសារបានច្រើន ដោយសារតែការងារនេះមានប្រាក់ខែចាប់ពី ១ ពាន់ដុល្លារ ដល់ ៣ ពាន់ដុល្លារឯណោះ។ ក្នុងនោះ នៅពេលបម្រើការងារដល់អាយុ ២៥ ឆ្នាំ ពួកនាងនឹងអស់អាណិត្ត ហើយអ្នកខ្លះក៏បានរៀបការជាមួយនឹងមន្រ្តីថ្នាក់ខ្ពស់ ឬ អ្នកការពាររបស់មេដឹកនាំនោះ៕