ពិតណាស់ កម្មវិធីប្រកួតសម្រស់ Miss World Cambodia ឆ្នាំ ២០២៥ គឺពុំបានរៀបចំការប្រកួតលើឆាកឡើយ ដោយការជ្រើសរើសម្ចាស់មកុដប្រចាំឆ្នាំ ២០២៥ នេះ តាមរយៈការសម្ភាសផ្ទាល់ជាមួយគណៈកម្មការ ដែលមានបេក្ខភាពបវរកញ្ញាចំនួន ៦ រូប និង ធ្វើការប្រកាសលទ្ធផលពី Top 4 ព្រមទាំងត្រៀមប្រកាសនូវម្ចាស់មកុដថ្មីតែម្ដង។
ក្រោយពីកម្មវិធីបានប្រកាស Top 4 រួច មកដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ លើហ្វេសប៊ុកផេក Miss Word Cambodia ក៏បានប្រកាសរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss World Cambodia ប្រចាំឆ្នាំ ២០២៥ ជាផ្លូវការហើយ គឺបានទៅលើស្រីស្អាតកូនខ្មែរកាត់អង់គ្លេសកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា។
ចំពោះតំណែងជាម្ចាស់មកុដថ្មី Miss World Cambodia 2025 នេះ កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការគាំទ្រពេញចិត្តខ្លាំង ព្រោះនាងមានទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសមតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ Miss World ខាងមុខ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖