បើគិតមកដល់ពេលនេះ ផលិតផលខ្មែរជាច្រើនប្រភេទ ដែលកំពុងមានលើទីផ្សារស្រាប់កំពុងតែចាប់ផ្តើមដំណើរការលក់ដូរយ៉ាងមានប្រសិទ្ធភាពហើយ ខណៈមានប្រជាជនកម្ពុជាជាច្រើនបានពហិកាក្នុងការប្រើប្រាស់របស់ផលិតផលផ្ទះលេខ ២។
ជាក់ស្តែង មិនត្រឹមតែផលិតផល ដែលកំពុងមាននៅលើទីផ្សារកំពុងដាក់ចរាចរលក់នោះឡើយ ក៏មានផលិតផលបង្កើតឡើងដោយកូនខ្មែរជាច្រើន ក៏នឹងត្រៀមបញ្ចេញលក់ដូចគ្នា ដោយក្នុងនោះរួមមានទាំងអាហារ ផលិតផលប្រើប្រាស់ផ្សេងៗទៀតផង។
ដោយឡែក ងាកទៅកាន់ ឧកញ៉ា ស្រី ចាន់ថន និង ថៅកែពេជ្រ ទ្រី ដាណា ឯណោះវិញ ថ្មីៗនេះ ក៏បានប្រកាសដំណឹងក្នុងការត្រៀមដាក់លក់ត្រីខ ផលិតផលខ្មែរក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះដែរ ផលិតផលត្រីខរបស់ ឧកញ៉ា ស្រី ចាន់ថន មានម៉ាកយីហោ «ត្រីខ ខ្ញុំ» រីឯផលិតផលត្រីខ ថៅកែពេជ្រ ទ្រី ដាណា មានម៉ាកយីហោ «ត្រីខកំប៉ុង ជាតិខ្មែរ»៕