តូចចិត្តប្រពន្ធរត់ចោល ពួយបញ្ច-.ប់ជីវិតខ្លួនឯងដោយប្រើអគ្គីដុត ហើយអុជធូបសង្កត់វិញ្ញាណទុកក្នុងផ្ទះទៀត
បុរសម្នាក់ខឹងតូចចិត្តនឹងប្រពន្ធពេក ដុតសម្លាប់ខ្លួនទាំងរស់ ហើយឆ្លៀតសូត្រសង្កត់វិញ្ញាណខ្លួនឯងនៅក្នុងផ្ទះទុកទៀត ពិតជារន្ធត់ និង គួរឱ្យព្រឺរោមមិនតិចឡើយ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តកំផែងពេជ្រ ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ ដែលបុរសវ័យ ៦៤ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងភ្លើង ក្នុងបន្ទប់នាផ្ទះរបស់ខ្លួន។ តាមការត្រួតពិនិត្យបានឱ្យដឹងថា បុរសខាងលើបានយកសាំងដុតជាមួយខោអាវ ព្រមទាំងបើកហ្គាសចោលចំនួន ២ ធុងទៀត ក្នុងការសម្លាប់ខ្លួននេះ ជាមួយការដុតធូបច្រើនណាស់នៅជុំវិញផ្ទះ ហាក់ដូចធ្វើពិធីអ្វីម្យ៉ាងមុននឹងស្លាប់។
យ៉ាងណាមិញ បុរសរូបនេះក៏បានទុកសំបុត្រជាច្រើច្បាប់ផងដែរ ដែលបានប្រាប់ថា ខ្លួនបានធ្វើពិធីសង្កត់វិញ្ញាណខ្លួនឯងទុកហើយ មិនមានគ្រូ ឬ ព្រះសង្ឃណាអាចដោះបានឡើយ តែអាចសាបរលាបទៅដោយខ្លួនឯងនៅ ១០ ឬ ២០ ឆ្នាំក្រោយ ខ្លួននឹងមិនធ្វើបាបលងអ្នកណានោះទេ តែអ្នកណាហៅទៅណាក៏មិនទៅដែរ នឹងនៅទីនេះរហូត ឬ ទៅនៅកន្លែងដែលខ្លួនចង់ទៅប៉ុណ្ណោះ។ ចំណែកសពបូជាហើយ ឱ្យយកឆ្អឹងទៅទៅបណ្តែតទឹកទន្លេឱ្យអស់ មិនបាច់ទុកនោះទេ។
ដោយឡែក ក្នុងនោះក៏មានសំបុត្រមួយច្បាប់ទៀត និយាយពីមូលហេតុនៃការសម្លាប់ខ្លួនផងដែរ គឺបុរសរូបនេះបានមករស់នៅខេត្តកំផែងពេជ្រនេះបាន ៣ ឆ្នាំ ក៏ត្រូវប្រពន្ធទៅចោល ទើបកើតការតូចចិត្តរហូតឈានដល់ការសម្លាប់ខ្លួន រួចសង្កត់វិញ្ញាណខ្លួនឯងបែបនេះ៕