ប្រយ័ត្នយកបាយទៅខុសថ្ងៃ! មកដឹងទីតាំង និង ម៉ោងពេល ញ៉ាំលៀសហាលប្រវែង ១០០០ ម៉ែត្រ នៅសង្រ្កាន្តកំពង់ចាម

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នាព្រោងព្រាត ក្រោយបានជ្រាបដំណឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមុខ រដ្ឋបាលខេត្តកំពង់ចាម មានរៀបចំបង្កើតព្រឹត្តិការណ៍​ដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ ម៉ែត្រ​ លៀសចំនួន​ ៣ តោន នៅក្នុងខេត្តកំពង់ចាម។

ក្នុងព្រឹត្តិការណ៍នេះផងដែរ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ពីទីតាំង និង ពេលវេលាឱ្យដឹងថា ព្រឹត្តិការណ៍​ដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ ម៉ែត្រ​ ដែលមានលៀសចំនួន​ ៣ តោន នឹងធ្វើឡើងនៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​ ដែលមានអនុញ្ញាតឱ្យបងប្អូន​ពូមីងបរិភោគដោយសេរី នៅថ្ងៃទី ​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី ២​ នៃសង្ក្រាន្តកំពង់ចាម​ ចាប់ផ្ដើមពីម៉ោង ​១៤:៣០ នាទីរសៀល​តទៅ។

ក្នុងនោះផងដែរ តាមរយៈឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីអត្ថន័យលេខ ១,០០០ នៃលៀសហាល​ ១.០០០ម៉ែត្រ ដូចខាងក្រោម៖

+ អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖

​ ១.​ លេខ ១,០០០ ជាភាសាបាលី និង សំស្រ្កឹត មានន័យថា ‘’សហស្ស’’។

​ ២.​ សហស្សគុណ = មានគុណភាពច្រើន។

ឧទាហរណ៍​: ថ្នាំសហស្សគុណ​= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។

៣.​ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

+ អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និង ជីវភាព​ប្រចាំថ្ងៃ ៖

១.​ គាថាពាន់​ (គាថាបាលីសុទ្ធ ចំនួន ១,០០០ គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣ កណ្ឌ។

២.​ លៀសហាល ជាអាហារមួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឱ្យឆ្អិនអាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

+ អត្ថន័យ​ នៅក្នុងការដឹកនាំ ​៖

​ ១.​ មានការចូលរួមយ៉ាងច្រើនលើសលប់។

​ ២.​ សាមគ្គីភាព​ និង ឯកភាពគ្នា ខណៈការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ ២​ ចងភ្ជាប់ជាចំណងតែមួយ​។ ដែលខ្សែទី ១​ ជាចំណងឯកភាព​ និង ខ្សែទី ២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រើន​ រុងរឿងរាប់​ពាន់ឆ្នាំ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

(វីដេអូ) ស្ងាត់ៗ Rannie Dara អ្នកផលិតមាតិកាខ្មែរ ទទួលបានពានរង្វាន់នៅប្រទេសម៉ាឡេស៊ី

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

(វីដេអូ) នំខេកបាត់ម្ចាស់! ថ្ងៃកំណើតកីឡាករបាល់ទាត់ ទេស សម្បត្តិ ភរិយាបានត្រឹមផ្លុំទៀនមុខរូបថតប្ដី

ស្រុកនេះប្លែករហូត! នៅផាតាយ៉ា បុរសបរទេសម្នាក់តឺនុយស៊ីវិលដើរប៉ះឡានប៉ះម៉ូតូគេពេញផ្លូវ ប៉ូលិសសង្ស័យបែ-កថ្នាំ

ដាក់ពាក្យលឿនៗ! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រកាសរើសមន្ត្រី ២៦ នាក់ លើជំនាញចំនួន ៤ ផ្ដល់ពាក្យចាប់ពីថ្ងៃនេះ

ព័ត៌មានបន្ថែម

(វីដេអូ) នំខេកបាត់ម្ចាស់! ថ្ងៃកំណើតកីឡាករបាល់ទាត់ ទេស សម្បត្តិ ភរិយាបានត្រឹមផ្លុំទៀនមុខរូបថតប្ដី

ស្រុកនេះប្លែករហូត! នៅផាតាយ៉ា បុរសបរទេសម្នាក់តឺនុយស៊ីវិលដើរប៉ះឡានប៉ះម៉ូតូគេពេញផ្លូវ ប៉ូលិសសង្ស័យបែ-កថ្នាំ

ដាក់ពាក្យលឿនៗ! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រកាសរើសមន្ត្រី ២៦ នាក់ លើជំនាញចំនួន ៤ ផ្ដល់ពាក្យចាប់ពីថ្ងៃនេះ

ទៅលេងជប៉ុនចំខេត្តមួយនេះប្រយ័ត្នពាក្យសម្ដីផង! ខេត្តមួយនៅជប៉ុន គ្រោងចេញច្បាប់ពិន័យរាប់ពាន់ដុល្លារ ចំពោះភ្ញៀវស្រែកគំហកដាក់បុគ្គលិក

ឡានក្រុងមួយគ្រឿងនៅប្រេស៊ីល ក្រឡា-ប់ផ្ងារជើងនៅតាមផ្លូវ ក្លាយជាសោកនាកម្មមួយ ដោយមនុស្ស ១៧ នាក់បានអកុសល

យប់មិញ! ផ្ទុះហ្គាស ឆេះផ្សារមួយកន្លែងនៅថៃ អំណាចភ្លើងសន្ទោសន្ធៅលេបត្របាក់ខ្ទេចអស់ជាង ៣០ តូប

សារមន្ទីរដ៏ល្បីបំផុតមួយនៅបារាំង ប្រកាសបិទទ្វារបណ្ដោះអាសន្ន បន្ទាប់ពីមានចោរចូលប្ល./ន់យកគ្រឿងអលង្ការមានតម្លៃមួយចំនួនធំ

ករណីទារិកាអាយុ ៤ ខែ បានអស់បុណ្យ ពេលនេះមានភស្តុតាងអាចឃាត់ខ្លួនស្ត្រីជាម្ដាយអាយុ ៣៣ ឆ្នាំហើយ និង បន្តតាមនីតិវិធី

ស្វែងរកព័ត៌មាន​ ឬវីដេអូ