ទោះបីជាផ្អាកលើវិថីសិល្បៈអស់រយៈពេលច្រើនឆ្នាំហើយក្តី អតីតតារាសម្តែង វ៉ាង ស្រីណូ នៅតែទទួលបានការគាំទ្រពីមហាជនដូចដើម ទៅលើមុខជំនួយរបស់អ្នកនាង ដោយសព្វថ្ងៃ អ្នកនាង វ៉ាង ស្រីណូ គឺជាថៅកែលក់កាបូបមួយរូប។
ក្នុងនោះដែរ មហាជន មិនត្រឹមតែគាំទ្រលើមុខជំនួយរបស់អ្នកនាងនោះទេ តែអ្នកនាង វ៉ាង ស្រីណូ នៅតែឆក់បានប្រជាប្រិយភាព និង ក្តីស្រឡាញ់ចូលចិត្តពីមហាជន ក៏ព្រោះអ្នកនាងតែងតែនាំឱ្យអ្នកគាំទ្រសើចរីករាយ រាល់ការទស្សនាការឡាយលក់របស់អ្នកនាងម្តងៗ។
ដោយឡែក មហាជនតែងតែតាមដានរឿងរ៉ាវរបស់អ្នកនាង វ៉ាង ស្រីណូ ច្បាស់ជាបានជ្រាបហើយថា អ្នកនាង គឺជាតារាស្រីម្នាក់ចូលចិត្តនិយាយត្រង់ និង ប្រតិកម្មភ្លាមៗបើសិនជាមានអ្នកណា ធ្វើឱ្យប៉ះពាល់ដល់អ្នកនាង។
ជាក់ស្តែង ស្រាប់តែថ្មីៗនេះ មានអ្នកចូលទៅខមមិនប្រើពាក្យមិនសមរម្យឱ្យកូនស្រីរបស់អ្នកនាង ដោយថា កូនស្រី អ្នកនាង វ៉ាង ស្រីណូ មុខដូចអេលៀន។ ក្នុងនាមជាម្ដាយ វ៉ាង ស្រីណូ ក៏មិនបង្អង់យូរ បានចេញមកតតាំងភ្លាមៗ ឆ្លើយតបដល់បុគ្គលរូបនោះវិញជាច្រើន ហើយអ្នកនាងក៏បានលើកឡើងក្នុងន័យថា ចេះប្រើពាក្យបែបនេះទៅរួចចំពោះកូនក្មេងតូច។
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត៖