ក្មេងអាយុ ៦ ឆ្នាំម្នាក់ ឈឺភ្លាម ដើរលែងរួច ពិបាកដកដង្ហើម ឱ្យពេទ្យជួយក៏គ្មានសង្ឃឹម ទាល់តម្រិះ ម្ដាយប្រើ Google សង្គ្រោះជីវិតបានវិញ

Share This

អាចថាជាសំណាងដ៏ធំ ដែលស្ត្រីម្នាក់រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានព្យាយាមជួយកូនអាយុ ៦ ឆ្នាំ ដែលកំពុងតែឈឺប៊ិះនឹងបាត់បង់ជីវិតទៅហើយ តែជាសំណាង នាងបានសង្គ្រោះកូនមកវិញ តាមរយៈការស្រាវជ្រាវនៅលើ Google។

ស្ត្រីរូបនេះមានឈ្មោះថា Casey Daniel កាលពីខែ មេសា កន្លងទៅ កូនរបស់នាងឈ្មោះ Witten មានអាការឈឺក្បាល និង វិលមុខ ហើយបានយកទៅមន្ទីរពេទ្យ។ ក្រោយត្រួតពិនិត្យ គ្រូពេទ្យបានប្រាប់នាងថា កូនរបស់នាងគ្រាន់តែកើតជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ។ តែយ៉ាងណាមិញ មិនដល់ ២៤ ម៉ោងផង កូនរបស់នាងចាប់ផ្តើមដើរលែងរួច និយាយលែងកើត ហើយថែមទាំងពិបាកដកដង្ហើម បន្ទាប់មកក៏សន្លប់។

ភ្លាមៗនោះ គ្រូពេទ្យបានដាក់បំពង់អុកស៊ីហ្សែនដើម្បី​ឱ្យកូននាងបានដកដង្ហើមឡើងវិញ ហើយក៏ចាប់ផ្តើមធ្វើរោគវិនិច្ឆ័យជាថ្មី។ អ្វីដែលមិននឹកស្មានដល់ គ្រូពេទ្យបានរកឃើញករណីដ៏កម្រ ដែលកូនរបស់នាងកំពុងប្រឈមហានិភ័យដល់ស្លាប់ ដោយហេតុ មានបញ្ហាចង្កោមសរសៃឈាមនៅក្នុងខួរក្បាលបានលេចធ្លាយ។ គ្រូពេទ្យនិយាយទៀតថា ស្ថានភាពនេះពិតជាពិបាកខ្លាំង បើទោះជាព្យាបាលបាន ក៏កូនរបស់នាងក៏មិនអាចត្រលប់មកដូចដើមឡើយ  ពោល គឺមិនអាចដើរបាន និង តម្រូវដាក់បំពង់អុកស៊ីហ្សែនដកដង្ហើម និង បញ្ចុកអាហារតាមទុយយោពេញមួយជីវិត។

ជាម្តាយ គ្រាន់តែគ្រូពេទ្យប្រាប់ដូចនេះ Casey នាងពិតជាស្រឡាំងកាំង។ នាងមិនដឹងចាប់ផ្តើមពីណាទៅណា ទីបំផុតនាងបានសាកល្បងបើក Google រួចស្រាវជ្រាវរកប្រភពវេបសាយអ្នកជំនាញៗ រហូតបានជួបអត្ថបទមួយសរសេរដោយ វេជ្ជបណ្ឌិត Dr. Jacques Morcos ឯកទេសខាងវះកាត់សរសៃប្រសាទ នៅមជ្ឈមណ្ឌល UTHealth Houston ដែលមានជំនាញលើស្ថានភាពកូនរបស់នាងតែម្តង។

នាងបានផ្ញើអ៊ីម៉ែលទៅកាន់វេជ្ជបណ្ឌិត ដោយសុំអង្វរឱ្យជួយកូនរបស់នាង ហើយទីបំផុតសំណើររបស់នាងក៏ត្រូវបានយល់ព្រម។ ភ្លាមៗពេលកូនរបស់នាងបានប្តូរទៅកាន់មន្ទីរពេទ្យថ្មី វេជ្ជបណ្ឌិតបានធ្វើការវះកាត់យ៉ាងឆាប់រហ័ស ដែលជាលទ្ធផលរយៈពេល ៤ ម៉ោង ការវះកាត់ប្រកបដោយជោគជ័យ។ ក្រោយសម្រាកជាច្រើនម៉ោង កូនរបស់នាងបានដឹងខ្លួនឡើងវិញ អាចនិយាយបាន និង ដកដង្ហើមបានជាថ្មី។

ប្រាំមួយសប្តាហ៍ក្រោយមក នាងបានយកកូនត្រលប់មកផ្ទះវិញ ជាមួយការអបអរខួបកំណើតអាយុ ៧ ឆ្នាំ និង ប្រើជីវិតរស់នៅមានសុខភាពល្អដូចធម្មតា៕

ប្រភព៖ NYP 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ព័ត៌មានបន្ថែម

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ