គ្រាំចិត្តស្ទើរប្រេះទ្រូង ក្រោយដឹងថាប្តី និង ម្តាយបង្កើតខ្លួនឯង មានទំនាក់ទំនងឆ្មាលួចស៊ីត្រីអាំងរាប់ភ្លេច
ថ្មីៗនេះផ្ទុះការវែកញែកយ៉ាងខ្លាំងទៅលើទៅប្រធានបទដ៏ក្តៅគគុកមួយនៅប្រទេសចិន ដែលម្តាយក្មេកលួចផិតក្បត់ជាមួយនឹងកូនប្រសាខ្លួន ធ្វើឱ្យកូនស្រីបង្កើតដឹងហើយបានតែគ្រាំចិត្តចុកទ្រូងតែម្នាក់ឯង។
បើតាមព័ត៌មានបានឱ្យដឹងថា ម្តាយរបស់ខ្លួនជាគ្រូបង្រៀនមានមុខមានមាត់មួយរូប តែជីវិតពិតវិញមិនគួរជាគំរូឡើយ ព្រោះដល់ថ្នាក់ហ៊ានធ្វើរឿងខុសសីលធម៌ លួចផិតក្បត់ជាមួយនឹងកូនប្រសារបស់ខ្លួននៅក្នុងឡានមិនដឹងជាប៉ុន្មានដង។
នាងបន្តឱ្យដឹងថា ក្រោយដឹងរឿងហើយ នាងជជីកសួរទៅទើបដឹងថាពួកគេទាំងពីរបានបានរួមដំណេកជាមួយគ្នាមកជាង ១១០ ដង ទាំងក្នុងផ្ទះ និង ក្នុងឡាន ហើយបានប្រព្រឹត្តមកជាងរយៈពេល ៣ ខែទៅហើយ។ ជាពិសេសម្តាយនាងហ៊ានទៅឆក់ប្តីនាង ខណៈនាងកំពុងដេកលក់ទៀតផង។
ស្រ្តីខាងលើនេះ ពិតជាខឹង និង ឈឺចាប់ខ្លាំងណាស់ស្ទើរនិយាយមិនចេញ ក្រោយដឹងថាទាំងម្តាយបង្កើត និង ប្តីរបស់ខ្លួនដល់ថ្នាក់ហ៊ានធ្វើរឿងបែបនេះ នៅពីក្រោយខ្នងនាង ហើយបន្ទាប់ពីនាងបានចេញមុខមកទម្លាយរឿងនេះហើយ ប្តីជើងល្អរបស់នាងក៏នៅហ៊ានចេញវីដេអូមកតបនាងវិញទៀតថា តាមពិតទៅនាងមានគម្រោងលែងលះជាមួយគេ ហើយគេមិនព្រមទៅណាដែរ បើម្តាយរបស់នាងមិនចេញនោះ។
បុរសជាប្តីរូបនេះ ចេញមុខមកនិយាយទាំងសើចញញឹម ហាក់មិនដឹងខ្លួនមានកំហុសអ្វីឡើយ ដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គម រឹតតែក្តៅចិត្ត អត់មិនបាននឹងជេរប្រទេចតែម្តង៕