ក្តុកក្តួល! កំពុងបំពេញតួនាទីការពារជាតិនៅមុំបី យោធិនម្នាក់ស្តាយខ្លាំងមកមិនទាន់ដង្ហើមភរិយាកំពុងពពោះ ៧ ខែ បានចាកលោកគ្មានថ្ងៃត្រឡប់

Share This

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាជនកម្ពុជាមានការក្តុកក្តួលយ៉ាងខ្លាំង ក្រោយពីឃើញសំណេររបស់យោធិនមួយរូប ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បានបង្ហោះសារមិនទាន់ដង្ហើមចុងក្រោយរបស់ភរិយា​ និង កូន។

តាមរយៈសំណេរពីយោធិន ដែលមានឈ្មោះថា គឹម សារិ បានរៀបរាប់ថា ៖ «បងសុំទោស ពេលអូនឈឺបងបានត្រឹមតែសួរសុខទុក្ខអូនតាមវីដេអូខល តែពេលនេះអូនបានលាបង និង កូនរហូតហើយ ទាំងបងទៅមិនទាន់ដង្ហើមអូនជាលើកចុងក្រោយ ព្រោះបងជាប់បំពេញកាតព្វកិច្ចការងារនៅព្រំដែន។ សូមដួងវិញ្ញាណក្ខន្ធអូន ទៅកាន់សុគតិភព កើតជាតិណាៗកុំឱ្យអភ័ព្វដូចជាតិនេះទៀត។ បាទបើបងប្អូនចង់ចូលរួមរំលែកទុក្ខ ឬក៏ជាបច្ច័យចូលបុណ្យសពប្រពន្ធខ្ញុំបាទ តាមរយៈលេខទូរស័ព្ទ និង កុងរបស់ខ្ញុំបាទ 0885550856/0888110181»។

ងាកមកកាន់មហាជន ក្រោយទទួលបានដំណឹងដ៏សោកសៅខាងលើនេះហើយ ក៏មានការចូលរួមរំលែកទុក្ខ និង បានចូលបច្ច័យជូនដល់ក្រុមគ្រួសារយោធិនខាងលើផងដែរ។ លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យសហការីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និង នាំយកថវិកា ២០ លានរៀលផងដែរ។

គួរជម្រាបថា លោក គឹម សារិ ជាអនុសេនីយ៍ត្រី បានបាត់បង់ភរិយា ខណៈលោកកំពុងបំពេញភារកិច្ចប្រចាំការនៅតំបន់មុំបី ដោយភរិយាមានរោគាពាធ និង កំពុងសម្រាកនៅមន្ទីរពេទ្យ ដោយកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែ។ ជាអកុស ភរិយារបស់លោក គឺលោកស្រី អាំ រត្តនាង បានទទួលមរណភាពទាំងកូនក្នុងផ្ទៃ ដោយបន្សល់ទុកនូវកូនៗចំនួន ៣ នាក់ទៀត ក្នុងនោះ ប្រុស ២ នាក់ អាយុ ១៥ ឆ្នាំ, ១១ ឆ្នាំ និង កូនស្រីអាយុ ៤ ឆ្នាំ។ បច្ចុប្បន្ន អនុសេនីយ៍ត្រី គឹម សារិ បានជួបជុំក្រុមគ្រួសារ និង កំពុងរៀបចំពិធីបុណ្យសពភរិយាតាមប្រពៃណីផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

ព័ត៌មានបន្ថែម

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបត្រួសៗពី «ឆ្នាំឆុងទាំង ៤» អាចប្រឈមបញ្ហាផ្សេងៗគ្នា គួរត្រៀមខ្លួនទុកមុន

ទៀតហើយ! លិចទូកមួយគ្រឿងកណ្តាលសមុទ្រផាត់ថាយ៉ា អ្នកទេសចរអណ្តែតលឹមៗលើទឹកជាង ៧ ម៉ោង

សាលារៀនថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រកាសជម្លៀសសិស្សចេញភ្លាមៗ ក្រោយមានគ្រា./ប់ធ្លាក់ចូល ដោយសារក្រុមប្រឆាំងកំពុងប៉ះគ្នា

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ